សង្គមអន្តរជាតិ​
អន្តរជាតិ
ដោយ​ខ្លាច​ត្រូវគេ​ចាប់ខ្លួន អ្នកកាសែត​អូស្ត្រាលី ២ នាក់​ចាក​ចេញពី​ប្រទេស​ចិន​
09, Sep 2020 , 7:59 pm        
រូបភាព
​លោក Bill Birtles អ្នកឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​បណ្តាញ​ទូរទស្សន៍ ABC ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង ពេល​បាន​ទៅដល់​ទីក្រុង​ស៊ីដនី អូស្ត្រាលី​។ (​រូបថត​ដោយ​៖ TARYN SOUTHCOMBE/ABC NEWS/AFP)
​លោក Bill Birtles អ្នកឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​បណ្តាញ​ទូរទស្សន៍ ABC ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង ពេល​បាន​ទៅដល់​ទីក្រុង​ស៊ីដនី អូស្ត្រាលី​។ (​រូបថត​ដោយ​៖ TARYN SOUTHCOMBE/ABC NEWS/AFP)
ដោយ: VOA
​អ្នកកាសែត​អូស្ត្រាលី ២ នាក់​បាន​ចាក​ចេញពី​ប្រទេស​ចិន កាលពី​យប់​ថ្ងៃ​ច័ន្ទ ដោយសារ​ខ្លាច​ត្រូវគេ​ចាប់ខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​របស់​និយោជក​របស់​ពួកគេ នៅ​ថ្ងៃ​អង្គារ​នេះ​។​

 
​លោក Bill Birtles អ្នកឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​បណ្តាញ​ទូរទស្សន៍ ABC ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង និង​លោក Michael Smith អ្នកយកព័ត៌មាន​ឲ្យ​កាសែត Australian Financial Review ប្រចាំ​នៅ​ទីក្រុង​សៀង​ហៃ បាន​ជ្រកកោន​អស់​រយៈពេល​ជាច្រើន​ថ្ងៃ នៅក្នុង​ស្ថានទូត​អូស្ត្រាលី ក្នុង​ទីក្រុង​ប៉េកាំង មុនពេល​ចាកចេញ​ពី​ប្រទេស​ចិន ដោយ​អមដំណើរ​ដោយ​អ្នកការទូត​អូស្ត្រាលី​។​
 
​ពួកគេ​បាន​ទៅដល់​ទីក្រុង​ស៊ីដនី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​បណ្តាញ​ទូរទស្សន៍ ABC​។​
 
​ការចាកចេញ​យ៉ាង​ប្រញាប់ប្រញាល់​នេះ​បានកើត​ឡើង បន្ទាប់ពី​មានការ​ចាប់ខ្លួន​លោក Cheng Lei ដែលជា​អ្នកយកព័ត៌មាន​ផ្នែក​ពាណិជ្ជកម្ម​ជនជាតិ​អូស្ត្រាលី ដែល​ធ្វើការ​ឲ្យ​បណ្ដាញ​ទូរទស្សន៍ CGTN ផ្សាយ​ជា​ភាសា​អង់គ្លេស​របស់​រដ្ឋ​ចិន ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់ កាលពី​ខែ​មុន​។​
 
​ការចាប់ខ្លួន​នេះ​បានធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា មាន​ភាព​តានតឹង​យ៉ាងខ្លាំង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com