ជាតិ
សេដ្ឋកិច្ច
លោក ស៊ន ឌី​ប៉ង់​៖ កម្ពុ​ជាមាន​តម្រូវការ​ផលិតផល​ទឹកឃ្មុំ​ច្រើន តែ​ការផលិត​នៅ​តិច​
10, Sep 2020 , 7:59 am        
រូបភាព
ដោយ:
​វិស័យ​កសិកម្ម​កម្ពុជា​មាន​សក្ដានុពល​ខ្ពស់ ហើយក៏​ជាហេតុ​អំណោយផល​ខ្ពស់ ចំពោះ​ផលិតភាព​ទឹកឃ្មុំ​។ ទោះជា​យ៉ាងនេះ​ក្តី ផលិតភាព ទឹកឃ្មុំ​នៅ​កម្ពុជា មិនទាន់​អាចបំពេញ​តាម​តម្រូវការ​ទីផ្សារ​ដ៏​ខ្ពស់​នៅឡើយ​ទេ ដោយសារ​ការផលិត​នៅមានកម្រិត​នៅឡើយ​។ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ ThmeyThmey25 លោក ស៊ន ឌី​ប៉ង លើកឡើង​បន្ថែមថា កម្ពុជា​ក៏​នៅ​មិនទាន់​មានការ​ចែកចាយ​បណ្តាញ​អ្នក​ផលិត និង​ចែកចាយ​ត្រឹមត្រូវ​នៅឡើយ​ដែរ​។

 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា ខន ណា​រី អ្នកសារព័ត៌មាន​នៃ សារព័ត៌មាន ThmeyThmey25 និង​លោក ស៊ន ឌី​ប៉ង់ សហ​ស្ថាបនិក និង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន SCW3PS Co,.Ltd ដូចតទៅ​៖
 
 
​ឃ្មុំ​ចិញ្ចឹម អាច​ទទួលបាន​ផល ច្រើនជាង​ឃ្មុំ​ព្រៃ ហើយ​គុណភាព​ក៏​មិនជា​ខុសគ្នា​ប៉ុន្មាន​ដែរ អាស្រ័យ​លើ​បរិយាកាស និង​តំបន់ ដែល​សត្វ​ឃ្មុំ​ទាំងនោះ​រស់នៅ​។ លោក ឌី​ប៉ង់ បានលើកឡើង​បន្តថា នៅ​កម្ពុជា​វិស័យ​កសិកម្ម​មាន​សក្ដានុពល​ខ្ពស់ ជាហេតុ​មាន​អំណោយផល​ចំពោះ​ផលិតភាព​ទឹកឃ្មុំ ប៉ុន្តែ​ផលិតភាព​នៃ​ការផ្គត់ផ្គង់ និង​ចរន្ត​នៃ​ការ​ចែកចាយ​ទឹកឃ្មុំ​ក្នុងប្រទេស​កម្ពុជា ក៏​នៅមានកម្រិត​នៅឡើយ​។ លោក ស៊ន ឌី​ប៉ង់ ដែល​បានចាប់ផ្តើម  អាជីវកម្ម​ផលិត និង​ចែកចាយ​ទឹកឃ្មុំ តាំងពី​ដើមឆ្នាំ ២០១៧​មក បញ្ជាក់​ដូច្នេះ​៖ «​កន្លងមក​ទីផ្សារ​ទឹកឃ្មុំ គឺ​អត់​មាន​ចរន្ត​នៃ​ការ​ចែកចាយ​ត្រឹមត្រូវ​នោះទេ​។ បើសិនជា​ចង់បាន​ទឹកឃ្មុំ គឺ​ពិបាក​រក​ប្រភព​នៃ​ការ​ចែកចាយ​។ អីចឹង​ក្រុមហ៊ុន​របស់​យើង គឺ​យើង​បង្កើត​ចរន្ត​អ្នក​ចែកចាយ គឺ​យើង​បង្កើត​ថ្មី​។ អីចឹង​ទាំង​ការផលិត និង​ទីផ្សារ គឺ​យើង​បង្កើត​ថ្មី​ទាំង​ទាំងអស់​»​។​
 
​ទោះជា​យ៉ាងនេះ​ក្តី លោក ស៊ន ឌី​ប៉ង នៅតែមាន​សុទិដ្ឋិនិយម ចំពោះ​ការបង្កើន​ការផលិត​ទឹកឃ្មុំ​ឲ្យ​អាចបំពេញ​តម្រូវការ​ក្នុងស្រុក និង​អាច​មានឱកាស​នាំ​ចេញទៅ​ក្រៅប្រទេស​ដែរ ពិសេស​ទៅកាន់​ប្រទេស​ចិន តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​៕

Tag:
 ស៊ន ឌី​ប៉ង់​
  ទឹកឃ្មុំ​
 ​ចិញ្ចឹម​ឃ្មុំ​
 ​អាជីវកម្ម​
 ​ធុរកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com