អត្ថបទពាណិជ្ជកម្ម
យុទ្ធនា​ការថត​រូបភាព​ពេលយប់ Nighttime Photography ថ្មី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា VIVO បង្ហាញ​អំពី​កាមេរ៉ា​ដ៏​ខ្លាំងក្លា​របស់​ស្មា​ត​ហ្វូ​ន X50 Series
11, Sep 2020 , 10:59 am        
រូបភាព
 យុទ្ធនាការ “Night Artist” ដើម្បី​ស្វែងរក​អ្នក​ដែលមាន​ទេពកោសល្យ​នៅក្នុង​ការថត​រូបភាព​នៅក្នុង​ពេលយប់​នៅ​ជុំវិញ​ពិភពលោក​នោះ ដែល​បានចាប់ផ្តើម​កាលពីមុន នៅលើ​បណ្តាញ​សង្គម​នោះ បាន​ទាក់ទាញ​អ្នកប្រើប្រាស់ និង​អ្នក​ថត​ជាច្រើន​នាក់​។ ក្នុងចំណោម​នោះ ក៏មាន​លោក Chris Hau ដែលជា​អ្នកឈ្នះ​ពានរង្វាន់​ថតរូប​ភាព​ពិភពលោក និង​អ្នក​ថតរូប​ដ៏​ល្បីល្បាញ​ជាច្រើន​ទៀត ដែល​ក្នុងនោះ​ក៏មាន​លោក Samuel Elkins ផងដែរ​។ ជាមួយនឹង​ការធ្វើ​បដិវត្តន៍ ទៅលើ​ការថត​រូបភាព​នៅពេល​យប់​របស់​ស្មា​ត​ហ្វូ​ន  flagship X50 series របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo នោះ យុទ្ធនាការ​នេះ គឺ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ជាច្រើន អាច​ថតរូប​ភាព​ដ៏​ស្រស់ស្អាត​ជាច្រើន  ជាមួយនឹង​បច្ចេកវិទ្យា​ឈានមុខ​គេ របស់​ពិភពលោក​ថែមទៀត​។​
 
​យុទ្ធនាការ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ១៩ ខែសីហា ដែលមាន​ការជំរុញ​អ្នកប្រើប្រាស់​ជាច្រើន​ឲ្យ​ចែករំលែក​នូវ​រូបភាព ដែល​ពួកគេ​ថត​នៅ​ពេលយប់​នៅលើ​មេឃ និង​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ថែមទៀត​។ នៅក្នុង​យុទ្ធនាការ​នេះ អ្នក​ថតរូប​ភាព​ពេល​យប់ អាច​ថតរូប​ភាពជា​ច្រើន​ប្រភេទ ដោយ​ប្រើប្រាស់​នូវ​មុខងារ​ដ៏​សម្បូរបែប​ជាច្រើន របស់​ក្រុមហ៊ុន vivo ដូចជា​ប្រព័ន្ធ Gimbal Camera System និង Astro Mode ថែមទៀត​។ នៅក្នុង​ការជំរុញ ដោយ​យុទ្ធនាការ​របស់​ក្រុមហ៊ុន vivo នេះ លោក Chris Hau និង Samuel Elkins ក៏​ប្រកាស​បង្ហាញ នូវ​ការប្រកួតប្រជែង​មួយ​ដែលមាន​ការគាំទ្រ​នៅ​ជុំវិញ​ពិភពលោក ដែល​ក្នុងនោះ​គឺមាន​អាស៊ីអាគ្នេយ៍ រុស្សី និង​អ៊ុយ​ក្រែ​ន​ថែមទៀត​។ 


 
​នៅក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន ដែល​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​ជាច្រើន នូវ​បទពិសោធន៍​នៃ​ការថត​រូបភាព​ដ៏​អស្ចារ្យ​នោះ ក្រុមហ៊ុន​បច្ចេកវិទ្យា vivo ក៏​ប្រកាស​បង្ហាញ នូវ​ស្មា​ត​ហ្វូ​ន X50 series នៅក្នុង​ខែមិថុនា ជាមួយនឹង​ការប្រកាស​បង្ហាញ នៅក្នុង​ខែកក្កដា​ផងដែរ​។ ផលិតផល​ថ្មី​នេះ គឺមាន​ដូចជា X50, X50 Pro និង X50 Pro+ គឺ​ប្រកាស​បង្ហាញ ជាមួយនឹង​សមត្ថភាព​ដ៏​ខ្លាំងក្លា នៅក្នុង​ការថត​រូបភាព​ថែមទៀត​។ នៅក្នុង​ការបង្កើតឡើង​សម្រាប់​ភាព​ច្នៃប្រឌិត​ជាច្រើន​នោះ ស្មា​ត​ហ្វូ​ន X50 Pro នេះ​មានភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ Gimbal Camera System ដែល​អាច​ថតរូប​ភាព​បាន​ច្បាស់ នៅក្នុង​កម្រិត​គុណភាព​ខ្ពស់​នៅក្នុង​ពេលយប់ ខណៈពេលដែល​មុខងារ Astro Mode និង Super Night Mode  អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ជាច្រើន អាច​ថតរូប​ភាព​បាន​ស្រស់ស្អាត​បំផុត​។ សម្រាប់​មុខងារ Extreme Night Vision និង Pro Sports Mode  របស់​ស្មា​ត​ហ្វូ​ន X50 Pro+  ក៏​ជួយ​អ្នកប្រើប្រាស់​ជាច្រើន ឲ្យ​ថតរូប​ភាពជា​ច្រើន​បាន​ស្រស់ស្អាត នៅក្នុង​ទី​ងងឹត​បាន​ថែមទៀត​។​


 
​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo មាន​សមត្ថភាព​ខ្លាំងក្លា ក្នុង​ការថត​រូបភាព​ប្រភេទ self-portraits, portraits, night, sports  និង Modes ជាច្រើន​ទៀត​។ លោក Samuel Elkins ដែលជា​អ្នកជំនាញ​នៅក្នុង​ការថត​រូបភាព​នោះ​ក៏​រកឃើញ​នូវ​មុខងារ​ពិសេសៗ​ជាច្រើន​នៅលើ​ស្មា​ត​ហ្វូ​ន X50 series  ដែលមាន​ការពង្រឹង​ទៅលើ​ការថត​រូបភាព​ពេលយប់​បាន​យ៉ាង​ល្អ​បំផុត​។​
 
​លោក Samuel  មាន​សមត្ថភាព​ខ្លាំងក្លា នៅក្នុង​ការថត​រូបភាព​ច្បាស់​ដោយ​ប្រើប្រាស់​នូវ​មុខងារ Pro Sports Mode នៅក្នុង​ការពង្រឹង​ទៅលើ​មុខងារ shutter speed និង ISO sensitivity ថែមទៀត​។ អ្នក​ថតរូប​អាជីព​លោក Chris Hau ក៏​ប្រើប្រាស់​នូវ​មុខងារ​ជាច្រើន​របស់​ស្មា​ត​ហ្វូ​ន vivo នេះ​ថតរូប​ភាព ប្រភេទ Reflect យ៉ាង​អស្ចារ្យ​ថែមទៀត​។ វា​ក៏មាន Filters ជាច្រើន​ទៀត សម្រាប់​ការថត​រូបភាព​ពេលយប់​ដ៏​ស្រស់ស្អាត​ផងដែរ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា vivo គឺជា​អ្នកត្រួសត្រាយ​ផ្លូវ ទៅលើ​បច្ចេកវិទ្យា នៃ​ការថត​រូបភាព ដែលមាន​ការបន្ត​ទៅលើ​ការពង្រឹង​ទៅលើ​ផ្នែក Hardware និង Software នោះ សមត្ថភាព​នៃ​ការប្រើប្រាស់​នៅលើ​ស្មា​ត​ហ្វូ​ន​នេះ គឺ​ពិតជា​អស្ចារ្យ​មែនទែន​។ នៅក្នុង​ឆ្នាំ​២០១៨ នេះ ស្មា​ត​ហ្វូ​ន NEX របស់ vivo គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​បំផុត ដែលមាន​កាមេរ៉ា​ផុស​ឡើង Selfie ហើយ​វា​មាន​អេក្រង់​ពេញ​គែម Ultra FullView™ Display ថែមទៀត​។ សម្រាប់​ល្បឿន​នៃ​ការ​លោត​កាមេរ៉ា​ផុស​ឡើង​នេះ គឺមាន​ល្បឿន ១ វិនាទី​ទៅ 0.62 វិនាទី ដែល​ពិតជា​លឿន សម្រាប់​ការប្រើប្រាស់​មែនទែន​។ ក្រុមហ៊ុន vivo ក៏​បង្កើន​នូវ​ទំហំ​កាមេរ៉ា​ខាងមុខ ពី​ទំហំ 1.3MP  ទៅ 32MP  ថែមទៀត​។ សម្រាប់​មុខងារ Night Mode ពេលនេះ ត្រូវបាន upgrade ទៅជា​មុខងារ Super Night Mode ផងដែរ​៕ 








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com