អត្ថបទពាណិជ្ជកម្ម
ឆ្លងកាត់​៦​ដំណាក់កាល ទម្រាំ​បាន​សេវាកម្ម​ល្អ​បែបនេះ​នៅ The Coffee Club
11, Sep 2020 , 2:45 pm        
រូបភាព
​ពេល​ទៅ​ញ៉ាំ​អី​នៅ​ហាង​ម្តងៗ ក្រៅពី​អាហារ​ឆ្ងាញ់​ហើយ​នោះ ប្រាកដជា​ត្រូវកា​សេវាកម្ម​ល្អ ព្រោះថា​ពេលដែល​យើង​មាន​អារម្មណ៍ល្អ យើង​ក៏​ញ៉ាំ​អាហារ​ដោយ​ក្ដី​រីករាយ​ដែរ ហើយ​ប្រាកដជា​ចង់​ត្រឡប់​ទៅកាន់​កន្លែង​ហ្នឹង​ម្ដងទៀត​នៅ​ថ្ងៃក្រោយ​។​
 
​បុគ្គលិក​គ្រប់រូប​របស់ The Coffee Club ត្រូវ​បានទទួល​ការហ្វឹកហាត់ យ៉ាង​យកចិត្តទុកដាក់ និង​ម៉ឺងម៉ាត់ ទៅលើ​សេវាកម្ម​បម្រើ​ជូន​អតិថិជន​។​
 

 
​ជាក់ស្តែង ក្រុមការងារ FoodBuzz បាន​ឆ្លងកាត់​ដោយផ្ទាល់ ដោយ​បុគ្គលិក​មាន​អាកប្បកិរិយា​ទន់ភ្លន់ និង​រួសរាយ​រាក់ទាក់ ចំពោះ​អតិថិជន​ទាំង​ពេល​ស្វាគមន៍ បម្រើ​ម្ហូបអាហារ ការប្រាស្រ័យ​ទាក់ទង ក៏ដូចជា​ការថ្លែងអំណរគុណ​ផងដែរ​។​
 



 
​អ្វីដែល​ពិសេស និង​គួរ​ឲ្យ​កត់សម្គាល់​ជាងគេ ចំពោះ​សេវាកម្ម​ល្អឥតខ្ចោះ​នៅទីនេះ គឺ​ការបម្រើ​សេវា​របស់​ពួកគេ​ត្រូវបាន​ធ្វើឡើង​ក្នុង ៦ ដំណាក់កាល​ធំៗ​រួមមាន ៖
 

 
1- អតិថិជន​គ្រប់រូប​ត្រូវ​បានទទួល​រាក់ទាក់​ស្វាគមន៍ ប្រកបដោយ​ស្នាមញញឹម និង​ភាព​រួសរាយ​រាក់ទាក់​។​
2- រាល់​ការ​កុម្ម៉ង់​ត្រូវបាន​ទទួល និង​កត់ត្រា​ដោយ​ម៉ត់ចត់ និង​យកចិត្តទុកដាក់​។​
3- ការបម្រើ​ម្ហូបអាហារ និង​ភេសជ្ជៈ ត្រូវបាន​ធ្វើឡើង​ជាមួយ​ស្មារតី​ប្រុងប្រយ័ត្ន​។​
4- ក្រោយពេល​អាហារ​ត្រូវបាន​ដាក់ជូន​ហើយ បុគ្គលិក​នឹងធ្វើ​ការសាកសួរ​នូវ​មតិយោបល់ ក៏ដូចជា​សំណូមពរ​ផ្សេងៗ​ថា​តើ​លោកអ្នក​ពេញចិត្ត​នូវ​សេវាកម្ម ឬ ទេ​? តើ​មាន​បញ្ហា​អ្វី ឬ អត់​? ហើយ​ពួកគេ​នឹង​ផ្តល់ជូន​នូវ​ដំណោះស្រាយ​សមស្រប​ណាមួយ​ភ្លាមៗ​។​
5- ផ្ដល់​ដំណោះស្រាយ ឬ ដោះស្រាយ​បញ្ហា​ជូន​អតិថិជន​ភ្លាមៗ​។ រួច​សួរ​បញ្ជាក់បន្ថែម​ប្រសិនបើ​មាន​បញ្ហា​អ្វី​ផ្សេងទៀត​។​
6- ការគោរព​ថ្លែងអំណរគុណ​ដោយ​ភាតរភាព​ចំពោះ​អតិថិជន​។​
 



 
​មក The Coffee Club អ្នកនឹង​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​សេវាកម្ម​តាម​ស្ដង់ដារ​៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com