អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន Smart Axiata ប្រគល់​ទឹកប្រាក់ ២ ម៉ឺន​ដុល្លារ ដល់​អតិថិជន​ឈ្នះ​រង្វាន់​ពី​កាត​«​កោស​ឈ្នះ​! កោស​ឈ្នះ​!» របស់ខ្លួន
11, Sep 2020 , 4:16 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០៖ ដើម្បី​ចូលរួម​លើកកម្ពស់ និង ជំរុញ​ការប្រើប្រាស់​រូបិយប័ណ្ណ​ប្រាក់រៀល​ខ្មែរ ក្រុមហ៊ុន Smart Axiata បាន​ផ្ដួចផ្ដើម​ការចែកជូន​ទឹកប្រាក់​ពី​កាត «​កោស​ឈ្នះ​! កោស​ឈ្នះ​!»  ដែលជា​កម្មវិធី​បញ្ចូល​លុយ​ជាមួយ​កាត​កោស ប្រាក់រៀល ចំនួន ៥,000 ឬ ១0,000 រៀល និង​ទទួលបាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ផងដែរ​។​
 
​អតិថិជន ២ រូប មកពី​ខេត្តបាត់ដំបង និង​ខេត្តតាកែវ បានឈ្នះ​រង្វាន់​ទឹកប្រាក់ មួយ​នាក់ ១ ម៉ឺន​ដុល្លារ ដែលជា​រង្វាន់​ធំ​មួយ ក្នុងចំណោម​រង្វាន់​ធំ​ជាច្រើន​ផ្សេងទៀត​។  


 
​យុវជន ជឹម ចិ​ត្រា មកពី​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ជា​អ្នកឈ្នះ​រង្វាន់ ១0,000 ដុល្លារ ដំបូង​គេ​បង្អស់  បាន​ឲ្យ​ដឹងថា​៖ «​ការ​ឈ្នះ​រង្វាន់​ទឹកប្រាក់ ១ ម៉ឺន​ដុល្លារ ពិតជា​ជួយ​ខ្ញុំ​បាន​ច្រើន​មែនទែន ពីព្រោះ​ឥឡូវនេះ គឺ​ពិបាក​រក​ការងារ​ខ្លាំងណាស់​ដោយសារ​តែមាន​វិបត្តិ​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​ពេញ​ប្រទេស​»​។​
 
​អ្នកឈ្នះ​រង្វាន់​សាច់ប្រាក់ ១០,000 ដុល្លារ  ម្នាក់ទៀត​គឺ លោកស្រី នាង វឿន ជា​ពលរដ្ឋ​ស្រុក​សំរោង ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​៖«​លោកស្រី​មិនដែល​នឹក​គិតថា​មានសំណាង ឈ្នះ​រង្វាន់​ធំ​យ៉ាងនេះ​ទេ ហើយ​លោកស្រី នឹង​យកលុយ​ឈ្នះ​ពី​កម្មវិធី​នេះ​ទៅ​សងបំណុល​គេ ខ្លះ​ទុក​ឲ្យ​កូន​រៀន និង​ខ្លះទៀត​ទុក​ប្រើប្រាស់​ពេល​ចាំបាច់​ណាមួយ​»​។ 
 
​អ៊ុំ​ស្រី នាង វឿន បាន​និយាយថា «​ពេល​ល្ងាច កូនពៅ​អ៊ុំ​កោស​កាត​ឃើញ​រង្វាន់ ១ ម៉ឺន​ដុល្លារ​…​អ៊ុំ​ចាប់ផ្ដើម​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់ ហើយ​ទឹកភ្នែក​ហូរ​មក​រ៉ាវៗ​ម៉​ង អ៊ុំ​មិនដែល​គិតថា​អ៊ុំ​មានសំណាង​ឈ្នះ​រង្វាន់​ធំ​យ៉ាងនេះ​ទេ​។ អ៊ុំ​សប្បាយចិត្ត​ពេក​រហូតដល់​ដេក​មិន​លក់​ពេញ​មួយ​យប់​។ អ៊ុំ​គិតថា​នឹង​យកលុយ​ខ្លះទៅ​សង​គេ ហើយ​ទុក​ខ្លះ​ឲ្យ​កូន​ដើម្បី​រៀន និង​ខ្លះទៀត​ទុក​ទិញ​ថ្នាំពេទ្យ​ប្រសិនបើ​អ៊ុំ​ឈឺ​»​។ 
 
 
​គួរ​បញ្ជាក់ថា​តាមរយៈ​កាត «​កោស​ឈ្នះ​! កោស​ឈ្នះ​!» គ្រប់​កាត​កោស​ប្រាក់រៀល​ទាំងអស់​របស់ Smart គឺ​សុទ្ធ​តែមាន​រង្វាន់​ដែល​រង្វាន់​សរុប​ទាំងអស់នោះ​មានដូចជា​៖
 
•​ ​លុយ​សុទ្ធ 10,000 ដុល្លារ ចំនួន 5 រង្វាន់​
•​ ​លុយ​សុទ្ធ 100 ដុល្លារ ចំនួន 100 រង្វាន់​
•​ ​ទូរស័ព្ទ OPPO Reno3 ចំនួន 200 រង្វាន់​ ​•​ ​ទូរស័ព្ទ OPPO Find X2 Pro ចំនួន 100 រង្វាន់​
•​ ​ទូរស័ព្ទ Smart Hero ចំនួន 500 រង្វាន់​
•​ ​និង​លុយ​បន្ថែម​ក្នុង​ប្រព័ន្ធ​រាប់លាន​រង្វាន់​
 
​ចាប់តាំងពី​ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា Smart ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​បានចាប់ផ្តើម​ដំណើរការ​បច្ចេកវិទ្យា 4G ក្នុង​ឆ្នាំ 2014 និង​បន្តបន្ទាប់​ដោយ​បច្ចេកវិទ្យា 4G + នៅ​ឆ្នាំ 2016 និង​បច្ចេកវិទ្យា 4G + ជាមួយ HD Voice (VoLTE) នៅ​ឆ្នាំ 2017 និង​4.5G នៅ​ឆ្នាំ​ដដែល​។​
 
​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន Smart បានរៀបចំ​ធ្វើតេស្ត​បង្ហាញ​ជា​លក្ខណៈ​សាកល្បង​ដោយផ្ទាល់ លើ​បច្ចេកវិទ្យា 5G ដំបូងបង្អស់​នៅ​កម្ពុជា ដោយ​សបញ្ជាក់​ពី​ភាពជា​អ្នក​នាំមុខគេ​ជានិច្ច​របស់​ក្រុមហ៊ុន នៅក្នុង​វិស័យ​ទូរគមនាគមន៍​ចល័ត Smart​។ 
 
​ក្រុមហ៊ុន Smart ប្ដេជ្ញា​បន្ត​នាំយក​កម្មវិធី​ឈ្នះ​រង្វាន់​ពិសេសៗ របៀប​រស់នៅ​បែប​ឌីជីថល​ថ្មី និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ផ្សេងទៀត សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស​កម្ពុជា​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​តាមដាន​លើ​ទំព័រ Facebook  របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia​ឬ​ចូលទៅ​កាន់ www.smart.com.kh​។ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com