ជាតិ
សង្គមជាតិ
«សៀវភៅ ស»បង្កើតឡើង ដើម្បីចូលរួមលើកកម្ពស់សហគ្រិនស្រី្តនៅកម្ពុជា
12, Sep 2020 , 3:11 pm        
រូបភាព
ភ្នំពេញ៖ «សៀវភៅ ស» ត្រូវបានបង្កើតឡើងដោយសមាគមសហគ្រិនស្រី្តកម្ពុជា ក្នុងគោលដៅលើកកម្ពស់សហគ្រិនជាស្រ្តី ដើម្បីផ្ដល់ជាអាទិភាពក្នុងការបង្កើតអាជីវកម្ម និងចង់ក្រងទិន្នន័យពីភាពប្រឈមរួមរបស់សមាជិកនៃសមាគមសហគ្រិនស្រ្តីកម្ពុជាទាំងអស់ ។


ដោយមើលឃើញពីបញ្ហាប្រឈមរួមរបស់ស្រ្តីនៅកម្ពុជា ដូចជា កង្វះនៃការសិក្សាអប់រំ ពិសេសចំណេះដឹងទាក់ទងនឹងការធ្វើអាជីវកម្ម កង្វះខាតទីផ្សារ និងកង្វះខាតធនធានសម្រាប់ធ្វើអាជីវកម្ម ទើបសមាគមសហគ្រិនស្រ្តីកម្ពុជាបានសម្រេចបង្កើត«សៀវភៅស»នេះឡើង។ នេះជាការលើកឡើងរបស់អ្នកស្រី អេង លីគង់ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ដោយបន្តថា តាមរយៈ«សៀវភៅស»នេះ សាធារណជនគ្រប់គ្នានឹងបានដឹងពីទិន្នន័យភាពប្រឈមជារួមរបស់សមាជិកសមាគមលើគ្រប់វិស័យ គ្រប់អាជីវកម្ម រួមទាំងអាជីវករនៅគ្រប់តំបន់ផងដែរ។
   លោក ថេ ឈុន ហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច 

អ្នកស្រី អេង លីគង់ សង្កត់ធ្ងន់ថា៖ «អ្វីដែលជាប្រយោជន៍សម្រាប់សហគ្រិននៅថ្ងៃអនាគតនោះ យើងបានដឹងថាអ្វីជាភាពប្រឈមរួម។ សំលេងរបស់យើងលឺឲ្យកាន់តែខ្លាំង ការទទួលស្គាល់កាន់តែខ្លាំង ដោយសារអ្វីៗយើងមិនមែននៅតូចធ្វើការងារតែម្នាក់ឯង»។ សៀវភៅនេះចង់ក្រងឡើង ដោយសមាគមបានស្រង់មតិផ្ទាល់តាមសហគមនានាតាមបណ្ដាខេត្ត និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីស្វែងយល់ និងផ្ដល់អាទិភាពដល់ស្រ្តីក្នុងវិស័យធុរៈកិច្ចនេះផងដែរ។ 
 
ក្រោយពីប្រកាសឲ្យដំណើរការ «សៀវភៅស»នេះ អ្នកស្រី លីគង់ ក៏នឹងផ្ដល់ជូនទៅគ្រប់ក្រសួង ស្ថាប័នទាំងអស់ ហើយសម្រង់ទិន្នន័យនៃបញ្ហាប្រឈមជារួមរបស់សហគ្រិន និងបានដឹងទៅដល់ភាគីពាក់ព័ន្ធនឹងបានចូលរួមដោះស្រាយបញ្ហាទាំងគ្នា។ 
 
កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ សមាគមសហគ្រិនស្រី្តកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ «សៀវភៅស» ក្បាលទីមួយ ក្រោមចំណងជើង«ការលើកកម្ពស់ការទទួលបានការអប់រំ និងព័ត៌មានសម្រាប់សហគ្រិនស្រ្តីក្នុងប្រទេសកម្ពុជា» នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សៀវភៅក្បាលទីមួយនេះ បង្កើតឡើងដោយមានការគាំទ្រទាំងមូលនិធិ គំនិត និងចំណេះដឹងនានា ពីស្ថាប័នសហរដ្ឋអាមេរិកមួយមានឈ្មោះថា មជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជន។ ក្នុងការបើកសម្ពោធនេះ អ្នកស្រី អេង លីគង់ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានប្រគល់«សៀវភៅស»ជូន លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច តំណាងក្រសួងកិច្ចការនារីផងដែរ។
   អ្នកស្រី-អេង-លីគង់-ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា

តំណាងក្រសួងកិច្ចការនារី លោក ថេ ឈុនហាក់ បានបញ្ជាក់ថា ក្រសួងនឹងជំរុញឲ្យមានការធ្វើការងារជាបណ្ដុំសមាគម មិនថាវិស័យរដ្ឋ និងឯកជន ។ ក្រសួងក៏ធ្វើដៃគូបានយ៉ាងជិតស្និទ្ធ ជាមួយសហគ្រិនគ្រប់ធន់បានផងដែរ។
 
លោក ថេ ឈុនហាក់ បានលើកឡើងដូច្ចេះថា៖«យើងរៀបចំគោលនយោបាយកម្មវិធីអីផ្សេងៗ គឺយើងផ្អែកទៅលើគោលការហ្នឹងច្រើន ទីមួយផ្អែកទៅលើគោលការជាសកល គោលនយោបាយរបស់រដ្ឋាភិបាល និង គោលការទីបីគឺទាក់ទងទៅនឹងអ្វីដែលជាតម្រូវការដែលកើតចេញពីមូលដ្ឋាន»៕
 





Tag:
 សមាគម
  សហគ្រិន
© រក្សាសិទ្ធិដោយ thmeythmey.com