កីឡាជាតិ
ជាតិ
ក្រសួងអប់រំណែនាំឲ្យកន្លែងលេង និងហ្វឹកហ្វឺនកីឡា គោរពតាមវិធានការការពារជំងឺកូវីដ-១៩
12, Sep 2020 , 4:12 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំបានពិនិត្យ និងតាមដានឃើញថា កន្លែងលេងកីឡា ជាពិសេសកីឡាបាល់ទះ បានបើកឲ្យមានទស្សនិកជនចូលរួមទស្សនាការប្រកួតយ៉ាងច្រើនកុះករ ដែលជាហេតុអាចនាំឲ្យមានហានិភ័យឆ្លងជំងឺកូវីដ-១៩ខ្ពស់ ប្រសិនជាមានវត្តមានអ្នកឆ្លងចូលរួម។ ដោយសារបារម្ភខា្លចមានករណីនេះ ក្រសួងដាស់តឿនឲ្យកន្លែងលេង និងហ្វឹកហ្វឺនកីឡាទាំងនោះ ត្រូវគោរពតាមវិធានការសុវត្ថិភាពខ្ពស់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

 
ក្រសួងអប់រំ បានសង្កត់ធ្ងន់ថា បើម្ចាស់កន្លែងលេងកីឡានានាបានទទួលសេចក្តីណែនាំក្រសួងសុខាភិបាលហើយ ប៉ុន្តែមិនគោរពតាមការវិធានការនោះ ក្រសួងនឹងចាត់ចែងឲ្យអាជ្ញាធរចុះបិទ និងផ្អាករាល់សកម្មភាពទាំងនោះជាបន្ទាន់។ 
 
ក្រសួងអប់រំបានណែនាំថា បើទោះបីកម្ពុជាបានជោគជ័យទប់ស្កាត់រលកទី២លើការព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយ១០០ភាគរយក៏ពិតមែន តែស្ថានភាពជំងឺកូវីដ-១៩នៅតែអាចបង្កហានិភ័យខ្ពស់។ ដូច្នេះក្រសួងទាមទារឲ្យអាជ្ញាធរ និងមហាជន ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩៕ 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com