នៅល្ងាចថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា(RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល ផ្តាច់មុខរថយន្ត Jaguar Land Rover បានប្រារព្ធពិធីសន្និសីទសារព័ត៌មានស្តីអំពី ចំណាត់តាំងនាយកគ្រប់គ្រងថ្មី។
នាសន្និសីទនេះផងដែរ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពចូលរួមផ្ទាល់ពី លោក ងន សាំង ដែលជាអគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) , លោក សុខ សុន្ទរ៉ា នាយកគ្រប់គ្រងថ្មីនៃក្រុមហ៊ុន Jaguar Land Rover Cambodia, គណៈគ្រប់គ្រង គ្រប់ជាន់ថ្នាក់ និងអ្នកសារព័ត៌មានជាច្រើនរូប។
ក្រោមការដឹកនាំថ្មីរបស់លោក សុខ សុន្ទរ៉ា លោកទើបតែសម្ពោធជាផ្លូវការនូវរថយន្ត Off-road ស៊េរីទំនើបចុងក្រោយបំផុតគឺ រថយន្ត Land Rover Defender 2020 ហើយក្នុងនោះផងដែរ លោកក៏មានគម្រោងសម្ពោធជាផ្លូវការ នូវរថយន្ត Jaguar I-PACE 2020 ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា លោក ងន សាំង បានថ្លែងយ៉ាងច្បាស់ៗ អំពីមូលហេតុ ដែលអតិថិជនងាកពីការទិញរថយន្តនៅខាងក្រៅ មកទិញរថយន្តផ្ទាល់ពីក្រុមហ៊ុន Jaguar Land Rover Cambodia ដែលតែងតែផ្តល់ទំនុកចិត្ត និងការធានាយ៉ាងត្រឹមត្រូវ។ លោកបានលើកឡើងថា៖«រាល់រថយន្ដទាំងអស់ គឺនាំចូលដោយផ្ទាល់ពីរោងចក្រ និងផលិតទ្បើងសម្រាប់ប្រើប្រាស់ក្នុងតំបន់អាស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានត្រួតពិនិត្យ និងជុសជួលយ៉ាងច្បាស់លាស់ មុននឹងដាក់លក់ ដោយមានការធានាលក្ខណៈយូរអង្វែង រហូតដល់៥ឆ្នាំ ពីជាងមានដែលមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់»។
លោក សុខ សុន្ទរ៉ា បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននោះថា ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន ចំពោះរថយន្ដមួយទឹក ក្រុមហ៊ុនមានការផ្ដល់ជូន នូវការលក់រថយន្ដមួយទឹកដែលមានគុណភាពខ្ពស់ និងផ្ដល់ការធានារហូតដល់រយៈពេល ២ឆ្នាំ។
ជាកិច្ចបញ្ចប់សន្និសីទសារព័ត៌មាន លោក សុខ សុន្ទរ៉ា បានបន្ថែមអំពីការពេញនិយមរបស់ រថយន្ត Jaguar និង Land Rover ក្នុងទីផ្សារនៃប្រទេសកម្ពុជាថា ដោយសារតែការផ្តោតសំខាន់បំផុត ទៅលើឧត្តមភាព គុណភាព សុវត្ថិភាព ប្រព័ន្ធតិចណូទ្បូជីដ៏ទំនើប ដែលសាកសមបំផុតសម្រាប់ការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។
ក្រុមហ៊ុន Jaguar Land Rover Cambodia តែងតែផ្តល់នូវទំនុកចិត្ត និងការថែទាំយ៉ាងយកចិត្តទុកដាក់បំផុតជាមួយអតិថិជនដែលភ្ជាប់ជាមួយនឹងផលិតផល ដែលមិនធ្វើអោយអតិថិជនខកបំណងបន្ទាប់ពីបានជាវរថយន្តពីក្រុមហ៊ុនផ្ទាល់។
គួរបញ្ចាក់ថា រថយន្ដ Jaguar និង Land Rover គឺជាម៉ាករថយន្ដដ៏ល្បី ពីចក្រភពអង់គ្គេស ហើយបាននាំចូល និងចែកចាយផ្ដាច់មុខ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ សម្រាប់អគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និងLand Rover គឺស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមទំនាក់ទំនង: 023 888-811 / 070 999-111 |
(For Land Rover)
Official Facebook Page: Land Rover Cambodia
Official Instagram Page: @LandroverCambo
(For Jaguar)
Official Facebook Page: Jaguar Cambodia
Official Instagram Page: @Jaguarcambodia
(អត្ថបទពាណិជ្ជកម្ម)