អត្ថបទពាណិជ្ជកម្ម
ចង់​ប្រាប់ថា ប្រូ​ម៉ូ​សិន​ទិញ​ស្មា​ត​ហ្វូ​ន Galaxy A51 ថែម​ដង​ថត​ទប់​លំនឹង​ដ៏​ទំនើប​តម្លៃ $59 ជិត​ផុត​ហើយ​ណា៎​!
14, Sep 2020 , 11:34 am        
រូបភាព
​ភ្នំពេញ ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០៖ Galaxy A51 កាមេរ៉ា​ថត​ស្អាត ថាមពល​ថ្ម​ធំ អេក្រង់​ភ្លឺ​ច្បាស់ តម្លៃ​សមរម្យ​មធ្យម​ទេ តែ​អ្វីដែល​ងំ​បំផុត​នោះ គឺ​ថែម​ជូន​ដង​ថត​ទប់​លំនឹង​តម្លៃ 59 ដុល្លារ​ទៀត​។ ពិតជា​ឡូយ​មែនទែន​។​
 
 អីយ៉ា​ស់​ងាកៗ​ជិត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​ហើយ  ចំណែក​ដំណើរ​កម្សាន្ត និង​ការជួបជុំ​ក្រុមគ្រួសារ ឬ​មនុស្ស​ជាទី​ស្រឡាញ់ ក៏​ត្រៀម​រួចរាល់​ហើយ​ដែរ ត្រូវ​អត់​? អ៊ីចឹង​ត្រូវ​គ្នា​ម៉ាច់​តែម្តង​! រាល់​ការទិញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ ម៉ូ​ឌែ​ល Samsung Galaxy A51 ចាប់ពី​ថ្ងៃទី​នេះ រហូតដល់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ អតិថិជន​ទាំងអស់ នឹង​ទទួល​បានការ​ថែម​ជូន​ដង​ថត​ទប់​លំនឹង Smooth X តម្លៃ $59 មួយគ្រឿង​ភ្លាមៗ​។​


 
​សូមបញ្ជាក់ថា Galaxy A51 មាន​រាង​ស្អាត ទាក់ទាញ ទាន់សម័យ មាន​កាមេរ៉ា​មុខ​ថត Selfie ច្បាស់​ល្អឥតខ្ចោះ​ទំហំ 32 MP និង​កាមេរ៉ា​ក្រោយ​ចំនួន ៤ គ្រាប់ ជាមួយ​កាមេរ៉ា​គោល ទំហំ​ដល់​ទៅ 48 MP ដែលមាន​សមត្ថភាព​អាច​ថត និង​ចាប់​ប្លង់​ច្បាស់​ល្អ​ខ្លាំង ជាមួយនឹង​កម្លាំង​ថាមពល​ថ្ម​ធំ​ទៀតផង​។ និយាយ​ទៅ Galaxy A51 នឹង​អាច​កំដរ​អ្នក​បាន​ពេញ ១ ថ្ងៃ លើស​ដោយ​រីករាយ​បំផុត​។​
 
​នៅចាំ​អី​ទៀត​? រួសរាន់​ទិញ​ប្រើ ឱ្យទាន់​រដូវ​កាល​ឈប់សម្រាក និង​មាន​ប្រូ​ម៉ូ​សិន​ភ្លាម​ទៅ​!
 



* បញ្ជាក់​៖ កម្មវិធី​ប្រូ​ម៉ូ​សិន ថែម​ជូន​ដង​ថត​ទប់​លំនឹង Smooth X តម្លៃ $59 នេះ គឺ​សម្រាប់តែ​ការទិញ Samsung Galaxy A51 ចាប់ពី​ថ្ងៃនេះ​រហូតដល់ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ តែប៉ុណ្ណោះ​។ រាល់​ការទិញ​ទូរស័ព្ទ Samsung Galaxy A51 នឹងមាន​ប័ណ្ណធានា​រយៈពេល ១​ឆ្នាំ​ជា​ផ្លូវការ ពី​ក្រុមហ៊ុន សាម​សុង​។​
 
​តោះ​ចង់ដឹងថា​តើ SmoothX មាន​មុខងារ​អ្វីខ្លះ​សូម​ទស្សនា Link នេះ​៖ 
 

​សម្រាប់​ព័ត៌មាន​លម្អិត សូម​អ​ញ្ចើ​ញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់ នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​មកកាន់​សេវា​បម្រើ​អតិថិជន តាមរយៈ​លេខ​ទូរស័ព្ទ​ឥតគិតថ្លៃ​៖ 1800 203 232 !
 
* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com