COVID-19
អន្តរជាតិ
​ករណី COVID-19 នៅ​មី​យ៉ាន់​ម៉ា​ឡើងដល់​ជាង​៣០០០​នាក់ និង​ស្លាប់​២៤​នាក់​
14, Sep 2020 , 2:53 pm        
រូបភាព
អាជ្ញាធរក្រុង Yangon ប្រទេសមីយ៉ាន់ម់ា បាញ់សម្លាប់មេរោគតាមដងផ្លូវ ដែលជាផ្នែកមួយនៃវិធានការបង្ការជំងឺ COVID-19 កាលពីខែមីនាកន្ងងទៅ (AFP)
អាជ្ញាធរក្រុង Yangon ប្រទេសមីយ៉ាន់ម់ា បាញ់សម្លាប់មេរោគតាមដងផ្លូវ ដែលជាផ្នែកមួយនៃវិធានការបង្ការជំងឺ COVID-19 កាលពីខែមីនាកន្ងងទៅ (AFP)
ដោយ:
​ករណី​ស្លាប់​ដោយសារ​ជំងឺ COVID-19 ក្នុងប្រទេស​មី​យ៉ាន់​ម៉ា បាន​ឡើងដល់ ២៤​នាក់​ហើយ ក្រោយ​អ្នកស្លាប់​៤​នាក់​ថ្មី ត្រូវបាន​រាយការណ៍ នៅ​ថ្ងៃទី ១៤ ខែកញ្ញា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​មី​យ៉ាន់​ម៉ា​។

 
​អ្នកស្លាប់​ដោយសារ COVID-19 ទាំង​បួន​នាក់​ថ្មី គឺមាន​ស្ត្រី​ចំនួន​២​នាក់ និង​បុរស​២​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី ៥១​ឆ្នាំ និង ៧៦​ឆ្នាំ​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល និង​កីឡា​មី​យ៉ាន់​ម៉ា អ្នក​ទាំង​បួន​ដែល​សុទ្ធ​តែមាន​ជំងឺ​ប្រចាំកាយ​ស្រាប់ បាន​ឆ្លង COVID-19 កាលពី​ថ្មីៗ​នេះ ហើយ​បាន​ស្លាប់​ជា​បន្តបន្ទាប់​កាលពី​ចន្លោះ​ថ្ងៃទី​១១ និង​ទី​១៣ ខែកញ្ញា ។
 
​បន្ថែម​ពី​រាយការណ៍​ករណី​ស្លាប់​ថ្មី​៤​នាក់ ក្រសួងសុខាភិបាល​មី​យ៉ាន់​ម៉ា ក៏បាន​បញ្ជាក់​ករណី​ឆ្លង​ថ្មី​៨៣​នាក់​បន្ថែមទៀត​ផងដែ​រ ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុងប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ឡើងដល់ ៣០១៥​ករណី​ហើយ​។ 
 
​ក្នុងចំណោម​អ្នកជំងឺ​ជាង​៣០០០​នាក់​នេះ មនុស្ស​៦៩៩​នាក់ បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ ប្រទេស​មី​យ៉ាន់​ម៉ា បាន​រាយការណ៍​ករណី​ឆ្លង COVID-19 ដំបូង​ចំនួន​២​នាក់ កាលពី​ថ្ងៃទី ២៣ ខែមីនា ៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com