ពីនេះ ពីនោះ
«ស្បែកជើង» ឬ«ទ្រនាប់ជើង» បើហៅតាមសំស្រ្កឹតបាលីថា«បាទុក»ដែលខ្មែរកម្រប្រើ
19, Sep 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«ស្បែកជើង» ឬ«ទ្រនាប់ជើង» ជាពាក្យដែលពលរដ្ឋខ្មែរតែងតែតាមចំណាំហៅខុសៗគ្នា ដោយអ្នកខ្លះហៅថា «ស្បែកជើង» ទៅហើយអ្នកខ្លះទៀត ហៅថា «ទ្រនាប់ជើង»។ ប៉ុន្តែមិនសូវមានអ្នកណាហៅថា«បាទុក»តាមសំស្រ្កឹតបាលីនោះទេ។ ពាក្យ«បាទុក» កម្រមានអ្នកប្រើណាស់ទាំងនៅក្នុងសំណេរ និងក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃ។

 
កាលពីដើមឡើយ«ស្បែកជើង»គឺធ្វើដោយស្បែកគោ ដែលសម្លាប់យកស្បែកសត្វធ្វើជាស្បែកជើង សម្រាប់ពាក់ឲ្យស្រួលជើងដើរ ដែលមានប្រភេទជាស្បែកជើងផ្ទាត់ ឬស្បែកជើងសង្រែក។ បច្ចុប្បន្នស្បែកជើងត្រូវបានគេច្នៃពីវត្ថុធាតុដើមផ្សេងៗទៀតផងដែរ។ 
 
វចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ទៀតថា «ទ្រនាប់ជើង» គឺសំដៅលើ ប្រដាប់ក្រៅពីស្បែក សម្រាប់ពាក់ដូចស្បែកជើង។ ចំណែក«បាទុក» សំដៅលើទ្រនាប់ជើង ដែលធ្វើដោយឈើ ឬស្មៅ ឬអ្វីផ្សេងទៀត ដោយមិនធ្វើពីស្បែកឡើយ៕
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com