ជាតិ
ព័ត៍មានសុខភាព
«ជំងឺបម្រុងក្រឡាភ្លើង» អាចវិវឌ្ឍន៍ជាជំងឺ«ព្រាយក្រឡាភ្លើង» ហើយប្រឈមគ្រោះថ្នាក់ដល់ជីវិតខ្ពស់
04, Apr 2021 , 3:59 pm        
រូបភាព
ភ្នំពេញ៖ «ជំងឺបម្រុងក្រឡាភ្លើង» ជាជំងឺមួយដែលកើតលើស្រ្តីមានគ័ភ៌ចាប់ពី២០សប្ដាហ៍ឡើងទៅ ដោយមានរោគសញ្ញា ឈឺក្បាល ស្រវាំងភ្នែក រោយក ឈឺដើមទ្រូង និងហើមជើងដៃ ឬមុខ។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ បញ្ជាក់ថា ជំងឺបម្រុងក្រឡាភ្លើង អាចធ្វើឱ្យម្ដាយ និងកូនស្លាប់បាន ប៉ុន្តែក្នុងកម្រិតតិចជាង«ជំងឺក្រឡាភ្លើង ឬព្រាយក្រឡាភ្លើង»។ ក្នុងករណីអ្នកជំងឺមិនបានព្យាបាលត្រឹមត្រូវ និងបញ្ចប់គ័ភ៌ទាន់ពេលទេនោះ ជំងឺនេះនឹងវិវឌ្ឍន៍ជាជំងឺ«ក្រឡាភ្លើង ឬព្រាយក្រឡាភ្លើង» ដោយអ្នកជំងឺមានអាការប្រកាច់ និងប្រឈមការស្លាប់ខ្ពស់ ដោយហូរឈាមតាមខួរក្បាល ខាំអណ្ដាត និងហើមសួតជាដើម៕


ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យដូចតទៅ៖ 
 

Tag:
 ជំងឺ
  បម្រុងក្រឡាភ្លើង
  ប៉ិច សុធី
© រក្សាសិទ្ធិដោយ thmeythmey.com