អន្តរជាតិ
មហាសេដ្ឋីលុយវាល់លានទាំង១០លើពិភពលោក
19, Sep 2020 , 9:44 am        
រូបភាព
កំពូលមហាសេដ្ឋីទាំង៦លើពិភពលោក។ រូបភាព Forbes
កំពូលមហាសេដ្ឋីទាំង៦លើពិភពលោក។ រូបភាព Forbes
ដោយ៖ កង ម៉េងហុង

គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ ម្ចាស់ក្រុមហ៊ុន Amazon លោក Jeff Bezos នៅតែឈរលើកំពូលតារាងមហាសេដ្ឋីប្រាក់ពាន់លានដុល្លាររបស់ទស្សនាវដ្ដី Forbes ដ៏ល្បីល្បាញ។ ប្រាក់ចំណូលរបស់លោក បន្តកើនឡើងទោះជំងឺ COVID-19 បន្តរាលដាលក្ដី។

 
ខាងក្រោមនេះ មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងជាងគេបំផុតលើពិភពលោកទាំង ១០ នៃតារាងរបស់ Forbes :
 
១. លោក Jeff Bezos ជាជនជាតិអាមេរិក មានទ្រព្យសម្បត្តិសរុប១៨៣,៨ ពាន់លានដុល្លារ។ លោកជានាយកប្រតិបត្តិ និងជាស្ថាបនិក របស់ក្រុមហ៊ុនអនឡាញដ៏ល្បី Amazon ។
 
២. លោក Bernard Arnault និង គ្រួសារ មានទ្រព្យសម្បត្តិសរុប ១១៩ ពាន់លានដុល្លារ។ ជាជនជាតិបារាំង លោក Arnault ជាប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Moet Hennessy Louis Vuitton ។
 
៣. លោក Bill Gates មានសញ្ជាតិអាមេរិក ដែលមានទ្រព្យសម្បត្តិសរុប ១១៥ ពាន់លានដុល្លារ និងជាសហស្ថាបនិកនៃសាជីវកម្ម Microsoft ដែលល្បីឈ្មោះពេញពិភពលោក។
 
៤. លោក Mark Zuckerberg ដែលជាសហស្ថាបនិក ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុកមានទ្រព្យសម្បត្តិសរុប ៩៨ ពាន់លានដុល្លារ និងជាជនជាតិអាមេរិក។ 
 
៥. លោក Mukesh Ambani មានទ្រព្យសម្បត្តិចំនួន ៨៨.៨ ពាន់លានដុល្លារ។ បុរសជនជាតិឥណ្ឌារូបនេះ ជាស្ថាបនិក និងប្រធាន Reliance Industries។
 
៦. លោក Warren Buffett ជាជនជាតិអាមេរិក មានទ្រព្យសម្បត្តិសរុប ៨២.៣ ពាន់លានដុល្លារ។ លោក Buffet ដែលល្បីឈ្មោះពេញពិភពលោក ជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway។
 
៧.លោក Elon Musk មានសញ្ជាតិអាមេរិក ជាម្ចាស់ក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រហែលជា ៧៩.៤ ពាន់លានដុល្លារ។
 
៨.លោក Larry Ellison មានទ្រព្យសម្បត្តិសរុបប្រហែលជា ៧៤.៩ ពាន់លានដុល្លារ។មហាសេដ្ឋីអាមេរិករូបនេះ ជាប្រធានផ្នែកបច្ចេកវិទ្យានិងជាស្ថាបនិកក្រុមហ៊ុន Oracle។
 
៩.លោក Steve Ballmer ជាមហាសេដ្ឋីជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិសរុបប្រហែលជា ៧០.១ ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុន Los Angeles Clippers។
 
១០. លោក Larry Page មានទ្រព្យសម្បត្តិសរុបប្រហែលជា ៦៧.៩ ពាន់លានដុល្លារ។ ជាជនជាតិអាមេរិក លោកជាសហស្ថាបនិកនិងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Google៕
 

© រក្សាសិទ្ធិដោយ thmeythmey.com