ជាតិ
រថយន្ត
លោក ម៉ៅ បូរ៉ា យករថយន្តToyota Camry កែទៅជារថយន្តរាងដូច Rolls-Royce ជិះលក់ម៉ាំល្ហុង
× លោក ម៉ៅ បូរ៉ា បានកែរថយន្ដម៉ាក TOYOTA ប្រភេទ Camryមួយគ្រឿង ទៅជារថយន្ដមួយគ្រឿងដ៏ថ្មីសន្លាង រាងដូចម៉ាក Rolls-Royce ប្រភេទ Phantom វិញ ក្នុងបំណងទាក់ទាញអតិថិជន ឲ្យជាវម៉ាំល្ហុងរបស់ខ្លួន។ លោក បូរ៉ា ប្រាប់នាយយ៉ាននៃសារព័ត៌មានថ្មីៗថា លោកចំណាយប្រាក់ប្រមាណ៧ពាន់ដុល្លារ ក្នុងការកែច្នៃរថយន្តមួយគ្រឿងនេះ។ លោក បូរ៉ា ដែលគេឲ្យងារថារដ្ឋមន្ត្រីម៉ាំល្ហុងនោះ ក៏បានប្រើប្រាស់រថយន្តកែច្នៃមួយគ្រឿងដឹកម៉ាល្ហុងលក់ ហើយក៏បានថតបទចម្រៀងមានចំណងជើងថា «ដើរលក់ម៉ាំស្តៃយ៍» តាមបទភ្លេង Gangnam style ផងដែរ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
Tag:
ម៉ៅ បូរ៉ា
រថយន្ត
កែច្នៃ
យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com