រថយន្ត
អន្តរជាតិ
រថយន្តប្រមាណ១៥០០គ្រឿង ខូចខាត និងត្រូវបានកម្ទេចក្នុងស៊េរីរឿង Fast & Furious
14, Sep 2020 , 8:19 pm        
រូបភាព
ដោយ: ធីតា
Fast & Furious ជាខ្សែភាពយន្តបែបស៊េរីរបស់ផលិតកម្មអាមេរិក Universal Pictures ដែលផ្តោតជាពិសេសអំពីរថយន្តដ៏សម្បូរបែបតាំងពីដើមរហូតដល់ចប់។ យោងតាមតួលេខដែលបង្ហាញដោយសារព័ត៌មាន Screen Rant រថយន្តយ៉ាងហោចណាស់ជិត១៥០០គ្រឿងហើត ដែលរងការខូចខាត និងត្រូវបានកម្ទេចនៅក្នុងស៊េរីរឿងបាញ់ប្រហារបែបវិទ្យាសាស្ត្រនេះ។

 
ខ្សែភាពយន្ត Fast & Furious ដំបូងគេកាលពីឆ្នាំ២០០១ ផ្តោតសំខាន់បំផុតលើរថយន្តប្រភេទកីឡា ហើយចាប់ពីឆ្នាំ២០០៩មក ភាពយន្តស៊េរីនេះ កាន់តែទទួលជោគជ័យតាមរយៈការបង្ហាញម៉ូដែលរថយន្តទំនើបៗ និងទានសម័យ។ បើទោះបីជា ផលិតកម្ម Universal Pictures មិនហ៊ានប្រថុយកម្ទេចរថយន្តទំនើបទាំងនោះក៏ដោយ ប៉ុន្តែរថយន្តផ្សេងទៀតក៏បានរងការខូចខាត និងខ្ទេចខ្ទីផងដែរ។
 
ក្រុមហ៊ុនធានារ៉ាប់រងអង់គ្លេស GAP Insurance បានបង្ហាញលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួនលើចំនួនរថយន្តដែលរងការខូចខាងនាអំឡុងនៃការថតរឿងស៊េរីចំនួន៧ មាន ១៤៨៧គ្រឿង ដោយមិនរាប់បញ្ចូលរថយន្តមួយចំនួនដែលត្រូវបានបំផ្លាញនៅក្រៅឈុតឆាក។ 
 
បើតាមកំណត់ត្រារថយន្តដែលរងការខូចខាត និងបំផ្លាញនៅក្នុងរឿង Fast & Furious មាន៧៨គ្រឿង 2 Fast 2 Furious (១៣០គ្រឿង), The Fast & the Furious: Tokyo Drift (២៤៩គ្រឿង), Fast & Furious (១៩០គ្រឿង), Fast Five (២៦០គ្រឿង), Fast & Furious 6 (៣៥០គ្រឿង), Furious 7 (២៣០គ្រឿង)។ តួលេខក្នុងរឿង The Fate of the Furious និងស៊េរីផ្សេងទៀតមិនត្រូវបានរាប់បញ្ចូលឡើយ។
 
CNBC បានរាយការណ៍ឲ្យដឹងផងដែរថា រថយន្តជាង៣០០គ្រឿង ត្រូវបានប្រើប្រាស់នៅក្នុងរឿង The Fate of the Furious ដោយភាគច្រើនជាប្រភេទ Zombie Cars។ ដូច្នេះចំនួនរថយន្តដែលរងការបំផ្លាញមានជិតដល់១៨០០គ្រឿងឯណោះ។ រថយន្តតម្លៃថ្លៃបំផុតដែលត្រូវបានបំផ្លាញនោះ គឺ W Motors Lykan Hypersport ដែលមានចម្លៃប្រមាណ៣.៥លានដុល្លារអាមេរិក។
 
តួលេខអាចបន្តឡើងក្នុងខ្ទង់២០០០គ្រឿង ប្រើគេរាប់បញ្ចូលទាំងរឿង F9 ដែលកំពុងដំណើរ។ ស៊េរីរឿង Fast & Furious ដែលដឹកនាំដោយលោក Justin Lin មួយនេះ ត្រូវផ្អាកដំណើរការរហូតដល់ឆ្នាំ២០២១ ដោយសារ COVID-19៕
 


© រក្សាសិទ្ធិដោយ thmeythmey.com