ជាតិ
ពីនេះ ពីនោះ
«នំអន្សម»មានដើមកំណើតមកពីណា?
× «នំអន្សម»ជាឈ្មោះនំធ្វើដោយអង្ករដំណើប ដោយមានលាយស្នូលរសជាតិផ្សេងៗទៅតាមប្រភេទនំអន្សម ដោយមានខ្ចប់ស្លឹកចេកស្រស់តាមទម្រង់នៃប្រភេទនំអន្សម។ «នំអន្សម» មានច្រើនប្រភេទ គឺនំអន្សមចេក នំអន្សមជ្រូក នំអន្សមដូង នំអន្សមអាំង ជាដើម។
ប្រភេទនៃនំអន្សមទាំងនេះ មានលក្ខណៈខុសគ្នា ដោយនំអន្សមចេក គឺជានំអន្សមដាក់ចេកណាំវ៉ាទុំមូលជាស្នូល ជាមួយអង្គរដំណើប។ នំអន្សមជ្រូកជាប្រភេទនំ ដាក់សាច់ជ្រូក និងសណ្តែកលឿងជាស្នូល។ នំអន្សមដូង ជាប្រភេទនំដាក់ខ្ទិះដូង ឬសាច់ដូងទុំកោសជាស្នូល។ ចំណែកនំអន្សមអាំង ជានំអន្សមដែលគេយកទៅអាំង។
«នំអន្សម» និង«នំគម នំបត់ និងនំមង្គល» មានដើមកំណើតក្នុងសម័យកាលដែលខ្មែរបុរាណគោរពព្រហ្មញសាសនា ពោលគឺការគោរពអង្គកាយព្រះសេវៈ ដែលតំណាងដោយនំអន្សម គោរពអង្គកាយនាងឧមា ដែលតំណាងដោយនំគម និងការគោរពផែនដី ដែលតំណាងឲ្យនំបត់។ នេះបើតាមការបញ្ជាក់ពីអ្នក ស្រាវជ្រាវវប្បធម៌ និងអរិយធម៌ខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com