តារា​ល្បីៗ​ចូលរួម​យុទ្ធនាការ​«​ផ្អាក​» Instagram ដើម្បី​ប្រឆាំង​ភាព​អសកម្ម​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​
តារាល្បីៗ
សេដ្ឋកិច្ច
តារា​ល្បីៗ​ចូលរួម​យុទ្ធនាការ​«​ផ្អាក​» Instagram ដើម្បី​ប្រឆាំង​ភាព​អសកម្ម​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​
17, Sep 2020 , 7:59 pm        
រូបភាព
រូប​ឯកសារ​៖ អ្នកស្រី Kim Kardashian ចូលរួម​ក្នុង​កម្មវិធី Magazine 2019 Innovator Awards នៅ​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​
រូប​ឯកសារ​៖ អ្នកស្រី Kim Kardashian ចូលរួម​ក្នុង​កម្មវិធី Magazine 2019 Innovator Awards នៅ​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​
ដោយ: VOA
​តារា​ល្បីៗ​របស់​អាមេរិក​ដូចជា​អ្នកស្រី Kim Kardashian West អ្នកចម្រៀង​អ្នកស្រី Katy Perry និង​តារាភាពយន្ត​លោក Leonardo DiCaprio ជាដើម បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ឈ្មោះ #StopHateforProfit ដើម្បី​ផ្អាក​ការផ្សាយ​ជា​បណ្តោះអាសន្ន​រយៈពេល​២៤​ម៉ោង​តាម​បណ្តាញ​សង្គម Instagram នៅ​ថ្ងៃ​ពុធ​។​

 
​ពួកគេ​ធ្វើ​ដើម្បី​ប្រឆាំង​នូវ​អ្វីដែល​ពួកគេ​ហៅថា​ជា​បរាជ័យ​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ដែលជា​ក្រុមហ៊ុនមេ​របស់ Instagram ក្នុងការ​ដោះស្រាយ​នូវ​សារ​និង​រូបភាព​បែប​ហិង្សា និង​ធ្វើ​ឲ្យ​ស្អប់​គ្នា​មួយចំនួន​ដែល​ត្រូវបាន​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ព័ត៌មាន​មិន​ពិត​ទាក់ទង​និង​ការបោះឆ្នោត​នោះ​។​
 
​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​ទេ ក៏ប៉ុន្តែ​បាន​យោង​ទៅ​សេចក្តីប្រកាស​ថ្មីៗ​ដែល​ខ្លួន​ធ្វើ អំពី វិធានការ​នានា​ដែល​ខ្លួន​កំពុង​ធ្វើ ដើម្បី​កម្រិត​ការ​បង្ហោះ​នូវ​ខ្លឹមសារ​ផ្សេងៗ​ពី​សំណាក់​ក្រុម​ដែល​គាំទ្រ​ឲ្យ​មាន​អំពើហិង្សា និង​កិច្ចប្រឹងប្រែង​របស់ខ្លួន ក្នុងការ​ការពារ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com