ជាតិ
សង្គមជាតិ
អគ្គិភ័យកំពុងឆាបឆេះផ្សារសំរោងយ៉ោង យ៉ាងសន្ធោរសន្ធៅ ស្ថិតលើផ្លូវជាតិលេខ២
× នៅម៉ោងប្រមាណជាង៧យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ អគ្គិភ័យ កំពុងឆាបឆេះផ្សារសំរោងយ៉ោង យ៉ាងសន្ធោរសន្ធៅ ស្ថិតលើផ្លូវជាតិលេខ២ ក្នុងស្រុកបាទី ខេត្តតាកែវ ខណៈនេះរថយន្តពន្លត់អគ្គិភ័យ របស់នាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលជាតិ ជាច្រើនគ្រឿងកំពុងអន្តរាគមន៍ផងដែរ។
បើតាមនាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលជាតិ នៅម៉ោង៩យប់ថ្ងៃទី១៧ ខែកញ្ញា ក្រុមជំនាញពន្លត់អគ្គិភ័យ កំពុងចេញអន្តរាគមន៍ និងបានគ្រប់គ្រងអគ្គិភ័យជាង៨០ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com