COVID-19
អន្តរជាតិ
COVID-19៖ ថៃមានករណីស្លាប់មួយទៀត ក្រោយស្ងាត់១០០ថ្ងៃ
18, Sep 2020 , 4:59 pm        
រូបភាព
ថៃ នៅថ្ងៃទី១៨ ខែកញ្ញា បានរាយការណ៍ថា មានករណីស្លាប់ដោយសារ COVID-19 លើកដំបូង បន្ទាប់ពីមិនមានករណីស្លាប់ជាង ១០០ថ្ងៃនៅក្នុងប្រទេស។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។



តាមការបញ្ជាក់ថារបស់មន្រ្តីសុខាភិបាលថៃ អ្នកជំងឺCOVID-19 ម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកករយៈពេលពីរសប្តាហ៍។ នេះគឺជាករណីស្លាប់ទី១ បន្ទាប់ពីថៃ មិនបានរាយការណ៍ពីករណីស្លាប់ជាង ១០០ថ្ងៃ។

បុរសរូបនេះ គឺអ្នកបកប្រែនៅអារ៉ាប៊ីសាអូឌីត ដែលធ្វើការឲ្យក្រសួងការងារថៃ។ ក្រសួងសុខាភិបាលថៃ នឹងប្រកាសពីករណីនេះ ក្រោយបានរាយការណ៍ថា មានករណីឆ្លងមកពីបរទេសចំនួន ៧ករណី។ កន្លងមក ថៃបានរកឃើញករណីឆ្លង COVID-19 ១ករណីនៅក្នុងស្រុក ដោយរកមិនឃើញពីប្រភពចម្លង ហើយអាជ្ញាធរ កំពុងបន្តស៊ើបអង្កេតលើបញ្ហានេះ។

គិតត្រឹមថ្ងៃនេះ ថៃមានករណីឆ្លង COVID-19 ចំនួន ៣៤៩៧ករណី អ្នកស្លាប់មានចំនួន ៥៩នាក់ និងអ្នកជាសះស្បើយមានចំនួន ៣៣២៨នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com