ជាតិ
ពលរដ្ឋខ្មែរ២នាក់បានបាត់ខ្លួន ដោយសារលិចចានដែកដែលគេជិះឆ្លងទឹក ពីថៃមកកម្ពុជា
20, Sep 2020 , 2:34 pm        
រូបភាព
រូបភាពពី​គេហទំព័រនគរបាលជាតិ
រូបភាពពី​គេហទំព័រនគរបាលជាតិ
ភ្នំពេញ៖ ពលករខ្មែរ ២នាក់ បានលិចបាត់ទៅក្នុងទឹក  ដោយសារតែលិចចានដែក ដែលពួកគេជិះ  ឆ្លងទឹកពីប្រទេសថៃ ចូលមកកម្ពុជា។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោងជិត៦ល្ងាច ថ្ងៃទី១៩ ខែកញ្ញា នៅចំណុចល្បាត១ ខ៣ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។   នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។ 


 
គេហទំព័រអគ្គស្នងការដ្ឋាននគរបាល បញ្ជាក់ទៀតថាថា ពលករចំណាកស្រុកចំនួន ១១ នាក់ បាននាំគ្នាឆ្លងដែនតាមទឹកមកកម្ពុជាវិញ ដោយជិះចានដែក បានរួចផុតចំនួន ៩ នាក់ មកដល់ត្រើយម្ខាងខាងនៃទឹកដីកម្ពុជា ខណៈពលករ ២នាក់ផ្សេងទៀត ត្រូវបានទឹកកួចបណ្តាលឲ្យក្រឡាប់ចានដែក លិចចូលក្នុងទឹក៕
 

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com