ជួយ​ចែករំលែក​! គន្លឹះ​ងាយៗ​ប្រើប្រាស់ “​ស៊ុត​” ថែរក្សា​សម្រស់​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​ងាយៗ​ប្រើប្រាស់ “​ស៊ុត​” ថែរក្សា​សម្រស់​
22, Sep 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ពី​អត្ថប្រយោជន៍​របស់​ស៊ុត​ចំពោះ​សុខភាព ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​ពី​ផល​ល្អៗ​របស់​វា​ទៅលើ​សម្រស់​ឡើយ​។ ថា​តើ​ស៊ុត​ល្អ​អ្វី​ខ្លះទៅ​ចំពោះ​សម្រស់​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ប្រើប្រាស់​ស៊ុត​រក្សា​សម្រស់ ៖

 
១. ប្រើប្រាស់​ជា​ទឹក Toner លាង​សម្អាត​មុខ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កូរ​វឹក​លាយ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត ១ គ្រាប់​ជាមួយ​ទឹកឃ្មុំ​សរីរាង្គ ១ ស្លាបព្រា​កាហ្វេ និង​ទឹក​ក្រូចឆ្មារ​ស្រស់ ១ ស្លាបព្រា​កាហ្វេ ចូលគ្នា​ឱ្យ​សព្វ​។ លាប​ល្បាយ​លើ​ស្បែក​មុខ​ចៀសវាង​ភ្នែក​និង​បបូរមាត់​។ ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ និង​បញ្ចប់​ដោយ​ទឹក​ត្រជាក់​។​
 
២. សម្រាប់​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ស្រស់ស្អាត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កូរ​វឹក​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​រហូតដល់​ក្លាយជា​ដូច​ពពុះ​។ បន្ទាប់មក​ចាប់ផ្ដើម​លាប​លើ​ស្បែក​មុខ​ដែល​លាង​សម្អាត​រួច​ស្អាត​។ ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី សឹម​ប្រើប្រាស់​ក្រណាត់​សើម​ស្អាត​ជ្រលក់​ក្នុង​ទឹក​ក្ដៅ​ជូត​សម្អាត​ចេញ​។​
 
៣. សម្រាប់​ព្យាបាល​សក់​ស្ងួត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កូរ​វឹក​ស៊ុត ២ គ្រាប់​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​លើ​ស្បែក​និង​សក់​ដែល​សើម​។ ទុកចោល​សម្រាប់​រយៈពេល​ពី ៣០ ទៅ ៦០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​និង​កក់សក់​ជាមួយ​សាប៊ូ​កម្រិត​ស្រាល​។ អនុវត្ត​រូបមន្ត​នេះ​ឱ្យបាន​យ៉ាងហោចណាស់​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com