អត្ថបទពាណិជ្ជកម្ម
នាយក​ប្រតិបត្តិ​សែ​ល​កាត បាន​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​«​បុគ្គល​ទាំង ១០០​នាក់ ដែល​ផ្លាស់ប្តូរ​វិស័យ​ធុរកិច្ច​នៅ​អាស៊ី​» របស់​គេហទំព័រ Business Insider
23, Sep 2020 , 1:59 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០៖ ក្រុមហ៊ុន​សែ​ល​កាត​មាន​មោទកភាព ដោយ​ទទួលបាន​នូវ​ការទទួលស្គាល់​ជា​អន្តរជាតិ​ជាថ្មី​ម្តងទៀត តាមរយៈ​ការជាប់​ឈ្មោះ​នៅក្នុង​បញ្ជី «​បុគ្គល​ទាំង​១០០​នាក់ ដែល​ផ្លាស់ប្តូរ​វិស័យ​ធុរកិច្ច​នៅ​អាស៊ី​»​។ 

Business Insider គឺជា​គេហទំព័រ​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ធុរកិច្ច ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​អាមេរិក ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅតាម​បណ្តា​ប្រទេស​ចំនួន ១៤​។ គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ទៀត​នោះ គ្រាន់តែ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយគត់​ប៉ុណ្ណោះ គេហទំព័រ​នេះ មាន​អ្នកតាមដាន​ចំនួន​ដល់​ទៅ​ជាង ១០ លាន​នាក់​ឯណោះ​។ 
 
​បញ្ជី​ឈ្មោះ​ដ៏​មាន​កិត្យានុភាព​នេះ បាន​រាយ​នាម ក្រុមហ៊ុន​សែ​ល​កាត ឱ្យនៅ​រួមជាមួយ​ក្រុមហ៊ុន​ខ្នាត​យក្ស​ដូចជា Tencent, Tik Tok, Xiaomi និង Razer ជាដើម ហើយ​គោលបំណង​ធំ គឺ​សំដៅ​លើកកម្ពស់​បុគ្គល​ទាំងឡាយណា ដែល​កំពុង​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ និង​នុ​វា​នុ​វត្ត​ន៍​នៅក្នុង​ក្រុមហ៊ុន​របស់​ពួកគេ ក៏ដូចជា​នៅក្នុង​ឧស្សាហកម្ម​ទាំងមូល​ផងដែរ​។ 
 
​នៅក្នុង​បទសម្ភាសន៍ លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​ថ្លែងប្រាប់​គេហទំព័រ Business Insider ថា គាត់​គឺជា​មនុស្ស​ម្នាក់ ដែលមាន​ជំនឿ​ចិត្ត​បំផុត ទៅលើ​ឥទ្ធិពល​ផ្នែក​មនុស្សធម៌ នៃ​ឌីជីថល​នីយកម្ម ជាពិសេស​នៅតាម​តំបន់​ជនបទ​ទូទាំងប្រទេស​ក​ម្ពុ​ជា​តែម្តង​។​


 
 លោក អៀន វ៉ាត​សុន បាន​មានប្រសាសន៍​បន្តទៀតថា​៖ «​ការជំរុញ លើកកម្ពស់​វិស័យ​ឌីជីថល នឹង​ជួយ​ផ្លាស់ប្តូរ​ជីវភាព​របស់​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ប្រសើរឡើង ពោលគឺ​តាមរយៈ​ការធ្វើ​ទំនើបកម្ម​វិស័យ​អប់រំ សុខុមាលភាព វិស័យ​កសិកម្ម ក៏ដូចជា​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ អាច​ចូលរួម​នៅក្នុង​ថ្នាល​សកល​ផងដែរ​»​។ 
 
​សម្រាប់​លោក អៀន វ៉ាត​សុន ក្រុមហ៊ុន​សែ​ល​កាត ដែលជា​បណ្តាញទូរស័ព្ទ​ចល័ត ជា​មោទនភាព​របស់​ជាតិខ្មែរ​តែមួយគត់ មាន​តួនាទី​ដ៏​សំខាន់ ក្នុងការ​ធានា​នូវ​ការនាំមក​ជូន​បណ្តាញ 5G ដើម្បី​ជួយ​ធ្វើឱ្យ​ប្រសើរឡើង នៃ​កម្រិតជីវភាព​របស់​ព​ល​រដ្ឋ ក៏ដូចជា​បង្កើន​នូវ​គុណភាព​ជីវិត​សម្រាប់​មនុស្ស​គ្រប់គ្នា​ផងដែរ​។​
 
​លោក អៀន វ៉ាត​សុន បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ការជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​នេះ គឺជា​ការទទួលស្គាល់​ដ៏​ជាទី​មោ​ទក​បំផុត សម្រាប់​ក្រុមហ៊ុន​សែ​ល​កាត និង​ផ្នែក ICT ទាំងមូល របស់ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​។ លោក អៀន វ៉ាត​សុន បានបញ្ជាក់​ពី​ការប្តេជ្ញា​របស់​ក្រុមហ៊ុន យ៉ាង​ដូច្នេះ​៖« យើង​ប្តេជ្ញា​ក្នុងការ​សម្រេច​ឱ្យបាន នូវ​ចក្ខុវិស័យ​របស់​លោក​ប្រធាន អ្នកឧកញ៉ា គិត ម៉េង ក្នុងការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ឱ្យទៅជា​ឌីជីថល​នីយកម្ម​ពេញលេញ ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ក៏ដូចជា​ឧស្សាហកម្ម ៤.០»​។ 
 
​ក្រុមហ៊ុន​សែ​ល​កាត គឺជា​ប្រតិបត្តិ​ករ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​សាកល្បង​បណ្តាញ 5G ផ្ទាល់ នៅក្នុង​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨​។ មួយឆ្នាំ​បន្ទាប់មក សែ​ល​កាត ក៏បាន​ដំឡើង​ទីតាំង​បណ្តាញ 5G ដំណើរការ​ដោយ​ឯករាជ្យ ដំបូង​គេ​បំផុត​នៅ​កម្ពុជា​។ 
 
​នៅក្នុង​ខែមីនា ឆ្នាំ​២០២០ ក្រុមហ៊ុន​សែ​ល​កាត បាន​បើក​ដំណើរការ​សាកល្បង ប្រើប្រាស់​បណ្តាញ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែលជា​សេវាកម្ម​ទូរ​វេជ្ជសាស្ត្រ (Telemedicine) សម្រាប់​ជួយ​ដល់​ក្រសួងសុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល នៃ​ជំងឺ កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​កម្ពុជា​។​
 
​សូម​ចូល​អាន​បន្ថែម​នៅទីនេះ​:  https://www.businessinsider.com/tb/the-list-of-300-people-transforming-business-in-2020-9/transformers/ian-watson
 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com