អត្ថបទពាណិជ្ជកម្ម
បទ​ថ្មី​របស់ ឡុង លីង​គ​ង្គ «​នឹក​កាល​នៅ​ក្មេង​» ដែល​នាំ​គ្រប់គ្នា​ទៅកាន់​កុមារភាព​ដ៏​ស្រស់ស្អាត​នោះ ចេញ​ជា MV ហើយ
23, Sep 2020 , 11:41 am        
រូបភាព
​ភ្នំពេញ​៖ តារាចម្រៀង​វ័យក្មេង ឡុង លីង​គ​ង្គ ប្រចាំ​ផលិតកម្ម​ហង្ស​មាស ទោះបី​ជាមាន​វ័យក្មេង​ខ្ចី​ពិតមែន តែមាន​សមត្ថភាព​ច្រៀង មិនធម្មតា​។ លីង​គ​ង្គ នៅតែ​រក្សា​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព ជា​តារាចម្រៀង​កុមារ ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង មិន​ចាញ់​រៀមច្បង​ឡើយ​។ គេ​សង្កេតឃើញថា ប្អូន​មាន​វត្តមាន ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង​ចេញ​បទ​ចម្រៀង​ថ្មីៗ ជា​ហូរហែ​។ យ៉ាងណាមិញ លីង​គ​ង្គ ក៏​ទើបបាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​កាលពី​យប់មិញ​នេះ គឺ​បទ «​នឹក​កាល​នៅ​ក្មេង​» ដើម្បី​បំពេរ​អារម្មណ៍​អ្នកគាំទ្រ នឹក​ស្រមៃ​ដល់​វៃ​កុមារភាព មានតែ​ភាពសប្បាយ​រីករាយ​។ 

​តារាចម្រៀង​ដែល​ប្រសូត្រ​ចេញពី​កម្មវិធី The Voice Kids Cambodia រូបនេះ​បានបង្ហាញ​ប្រាប់ថា បទ «​នឹក​កាល​នៅ​ក្មេង​» គឺជា​បទ​ចម្រៀង​ដែល​ចង់​រំឭក​រាល់​អនុ​ស្សារី​យ៍ កាលពី​នៅ​ក្មេង​ជាពិសេស​គឺ របត់​ជីវិត​កុមារ​តាម​ជនបទ ដែល​បរិយាយ​គ្រប់​សកម្ម​ភាពសប្បាយៗ​របស់​កុមារ ស្តាប់​ហើយ​នឹករឭក ចេញ​ស្នាមញញឹម​មក​តែម្តង ហើយ​គ្រប់​កាយវិការ​ទាំងនោះ គឺមាន​នៅក្នុង MV បទ​ថ្មី​នេះ​តែម្តង​។ 
 
​ចង់ដឹងថា MV បទ «​នឹក​កាល​នៅ​ក្មេង​» របស់ លីង​គ​ង្គ ទស្សនា​ហើយ​ស្រស់ស្រាយ​យ៉ាងណា សូម​រីករាយ​ស្តាប់​កម្សាន្ត​ក្នុង​វីដេអូ​ខាងក្រោម​នេះ​៖
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com