ផ្ញើ​ប្រាក់​ទៅ​កាត Visa ក្នុងប្រទេស​ដោយផ្ទាល់​ពី​កម្មវិធី ABA Mobile របស់​អ្នក​
អត្ថបទពាណិជ្ជកម្ម
ផ្ញើ​ប្រាក់​ទៅ​កាត Visa ក្នុងប្រទេស​ដោយផ្ទាល់​ពី​កម្មវិធី ABA Mobile របស់​អ្នក​
23, Sep 2020 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ABA ជា​ធនាគារពាណិជ្ជ​រប​ស់​កម្ពុជា​នាំមុខ​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល និង​ជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ជាតិ​កាណាដា ផ្តល់នូវ​សេវា​ផ្ទេរប្រាក់​ជំនាន​ថ្មី​តាម​ពេលវេលា​ជាក់ស្តែង​តាម​ប្រព័ន្ធ​ទូទាត់​របស់​ក្រុមហ៊ុន  Visa គឺ​សេវា​ផ្ទេរប្រាក់ Visa Direct​។​
 
​ដោយ​ប្រើប្រាស់​សេវា​ផ្ទេរប្រាក់ Visa Direct នៅក្នុង​កម្មវិធី ABA Mobile ម្ចាស់​កាត Visa អាច​ផ្ញើ​ប្រាក់​បាន​យ៉ាង​ងាយស្រួល និង​ប្រកបដោយ​សុវត្ថិភាព​ដោយ​ប្រើប្រាស់​លេខ 16 ខ្ទង់​របស់​កាត Visa របស់​អ្នកទទួល​ដែល​បានចេញ​ដោយ​ធនាគារ​នានា​នៅ​កម្ពុជា​។ សេវា​ផ្ទេរប្រាក់ Visa Direct អាចធ្វើ​ឡើង​បាន​គ្រប់ពេលវេលា មិន​ថា​នៅពេល​យប់ ឬ​នៅ​ចុង​សប្តាហ៍​ឡើយ ហើយ​ប្រាក់​ដែល​បាន​ផ្ទេរ​នឹងមាន​សម្រាប់​អ្នកទទួល​ក្នុង​រយៈពេល 30 នាទី​។ 
 
​តាមរយៈ​សេវា​កម្មនេះ ម្ចាស់​កាត ABA Visa អាច​ផ្ញើ​ប្រាក់​រហូតដល់ 2,500 ដុល្លារ​ក្នុង​មួយ​ប្រតិបត្តិការ និង​រហូតដល់ 10,000 ដុល្លារ​ក្នុង​មួយខែ ជាមួយ​ថ្លៃ​សេវា​សមរម្យ ហើយ​អ្នកទទួល​អាច​ត្រូវបាន​ជូនដំណឹង​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​របស់​ធនាគារ​ពួកគេ នៅពេលដែល​ប្រាក់​ត្រូវបាន​ដាក់ចូល​ក្នុងគណ​នី​ធនាគារ​របស់​ពួកគេ​។​
 
​ដើម្បី​ផ្ទេរប្រាក់​ទៅ​កាត Visa នៅក្នុង​ប្រទេស​ដោយ​ប្រើ​កម្មវិធី ABA Mobile អ្នកប្រើប្រាស់​កម្មវិធី ABA Mobile គួរតែ​អនុវត្តតាម​ជំហាន​ងាយៗ​ទាំងនេះ​៖
 
​បើក​កម្មវិធី ABA Mobile
  • ​ចុច​លើ​ប៊ូ​តុង ផ្ទេរប្រាក់ និង​ជ្រើសរើស  ផ្ទេរប្រាក់​ទៅ​កាត VISA 
  • ​ជ្រើសរើស​កាត Visa ដែល​ត្រូវ​ផ្ទេរប្រាក់​ចេញ​
  • ​បញ្ចូល​លេខ​កាត Visa 16 ខ្ទង់ និង​ឈ្មោះ​របស់​អ្នកទទួល 
  • ​បញ្ចូល​ចំនួន​ទឹកប្រាក់​ត្រូវ​ផ្ទេរ និង​ចុច​ប៊ូ​តុង ផ្ទេរប្រាក់​
  • ​បញ្ជាក់​ប្រតិបត្តិការ​ជាមួយ​លេខ​កូដ PIN 4 ខ្ទង់​របស់​កម្មវិធី ABA Mobile
 
“​សេវា​ផ្ទេរប្រាក់ Visa Direct អនុញ្ញាត​ឲ្យ​មានការ​ទូទាត់​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​បាន​ដោយ​ងាយស្រួល និង​មាន​ប្រសិទ្ធភាព និង​ផ្តល់​ឲ្យ​ពាណិជ្ជករ​នូវ​វិធីសាស្ត្រ​ទទួល​ការទូទាត់​ដែល​ចំណាយ​ទាប​ដោយផ្ទាល់​ពី​អតិថិជន​។ ដោយសារ​យើង​ឃើញ​មានការ​កើនឡើង​នូវ​ការទទួល​ការទូទាត់​តាម​ឌីជីថល​នៅ​កម្ពុជា យើងខ្ញុំ​មាន​សេចក្តី​រីករាយ​ចំពោះ​សក្តានុពល​សម្រាប់​សេវា​ផ្ទេរប្រាក់ Visa Direct ដើម្បី​ធ្វើការ​ផ្ទេរប្រាក់ និង​ការទូទាត់​ក្នុងស្រុក​ឲ្យ​កាន់តែ​លឿន និង​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់​ទូទាំងប្រទេស​” នេះ​បើតាម​ប្រសាសន៍​របស់ លោកស្រី Monika Chum ប្រធាន​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា​។​
 
​លោកស្រី​បាន​បន្ថែមទៀតថា​៖ “​ដោយមាន​កិច្ចសហការ​ជាមួយ​ធនាគារ ABA យើង​រំពឹងថា​នឹង​ផ្តល់​ឲ្យ​ម្ចាស់​កាត ABA Visa នូវ​មធ្យោបាយ​កាន់តែ​ងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់ និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការអភិវឌ្ឍ​នូវ​ការទូទាត់​តាម​ឌីជីថល​ន​វា​នុ​វត្ត​បន្ថែមទៀត​នៅ​គ្រប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​”​។ 
 
​បន្ថែម​លើ​សេវា​ផ្ទេរប្រាក់​ទៅ​កាត Visa ផ្សេងៗ​ទៀត​ដែល​ចេញ​ដោយ​ធនាគារ​ផ្សេងៗ​នៅ​កម្ពុជា អតិថិជន​ធនាគារ ABA អាច​ប្រើ​សេវា​ផ្ទេរប្រាក់ Visa Direct នៅក្នុង​កម្មវិធី ABA Mobile ដើម្បី​ផ្ញើ​ប្រាក់​ទៅ​កាត Visa ដែល​ចេញ​ដោយ​ធនាគារ​នានា​នៅក្នុង​ប្រទេស​ថៃ វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​។​
 
​បទពិសោធ​ថ្មី​នៃ​ការផ្ទេរ​ប្រាក់​តាម​ឌីជីថល​ដ៏​ងាយស្រួល​ជាមួយនឹង​សេវា​ផ្ទេរប្រាក់ Visa Direct នេះ មាននៅ​ក្នុង​កម្មវិធី ABA Mobile សម្រាប់​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android ។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវា​កម្មនេះ សូម​ចូលទៅ​កាន់​វិ​ប​សាយ https://www.ababank.com/km/aba-news/aba-launches-instant-money-transfers-with-visa-direct/ ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com