ពីនេះ ពីនោះ
កន្ទ្រាំ​ង​បា​យស ឬ​ស្លឹក​ស្រួច ជា​ថ្នាំ​ព្យាបាល​កញ្ជ្រឹល រាក​មូល ឈឺសន្លាក់ ហើម​ឆ្អល់ពោះ
23, Sep 2020 , 11:59 pm        
រូបភាព
កន្ទ្រាំ​ង​បា​យស ឬ​ស្លឹក​ស្រួច ជា​ប្រភេទ​រុក្ខជាតិ​តូច​ដើម​ឈរ​ត្រង់ មាន​កម្ពស់​ពី ១-១,៥០​ម៉ែត្រ ដើម​និង​មែក​មាន​រោម​ល្អិតៗ និង​មាន​ដុះ​លើដី​សើម​។ បើតាម​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា ដើម​របស់​កន្ទ្រាំ​ង​បា​យស ឬ​ស្លឹក​ស្រួច ជា​ថ្នាំ​ព្យាបាល​កញ្ជ្រឹល រាក​មូល និង​ឫស​ដាំ​ផឹក ព្យាបាល​គ្រុនក្ដៅ​ខ្លាំង ហើម​ឆ្អល់ពោះ ទល់លាមក និង​ឈឺសន្លាក់​ឆ្អឹង​៕



​សៀវភៅ​ដដែល បាន​បញ្ជាក់ថា ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ហាម​ប្រើ​ឬ​ផឹក​រុក្ខជាតិ​នេះ​៕
 
(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។​
 

Tag:
 កន្ទ្រាំ​ង​បា​យស​
© រក្សាសិទ្ធិដោយ thmeythmey.com