អត្ថបទពាណិជ្ជកម្ម
TikTok ប្តេជ្ញាចិត្ត​ក្នុងការ​កសាង​ភាពជឿជាក់ និង​សុវត្ថិភាព​ដោយ​បង្កើត​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​សុវត្ថិភាព​អាស៊ី​ប៉ាស៊ីហ្វិក (APAC)
23, Sep 2020 , 6:19 pm        
រូបភាព
TikTok បង្កើត​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​សុវត្ថិភាព​អាស៊ី​ប៉ាស៊ីហ្វិក APAC ដោយ​ការជ្រើសរើស​មាតិកា គោលនយោបាយ និង​អ្នកជំនាញ​នៅក្នុង​តំបន់​។ សមាជិក​ក្រុមប្រឹក្សា នឹង​ផ្តល់យោបល់​លើ​គោលនយោបាយ​ប្រើប្រាស់​មាតិកា​ដែល​សមស្រប និង​បញ្ហា​ភាពជឿជាក់​និង​សុវត្ថិភាព​ទូទាំង​តំបន់​APAC​។ ស្របពេល​TikTok បន្ត​នាំយក​ភាព​វិជ្ជមាន​មកកាន់​សហគមន៍​នៅ​ប្រទេស​កម្ពុជា ការផ្ដល់​យោបល់ និង​សេចក្ដីណែនាំ​ដែល​ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​សុវត្ថិភាព APAC នឹងត្រូវ​អនុវត្ត​នៅក្នុង​សហគមន៍ TikTok នៅ​កម្ពុជា​ផងដែរ​។​
 
​ក្រុមប្រឹក្សា បាន​ប្រមូលផ្តុំ​អ្នកដឹកនាំ ដែល​អាចជួយ​អភិវឌ្ឍ​គោលនយោបាយ​ឆ្ពោះទៅមុខ ដែល​មិន​ត្រឹមតែ​ដោះស្រាយ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រៀបចំ​ផែនការ សម្រាប់​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​អនាគត ដែល​ឧស្សាហ​កម្មនេះ នឹង​ប្រឈមមុខ​ផងដែរ​។ 
 
​ក្រុមប្រឹក្សា នឹង​ផ្ដល់នូវ​ជំនាញ​លើ​ប្រធានបទ​ដែល​ពាក់ព័ន្ធ ហើយ​ផ្តល់យោបល់​លើ​គោលនយោបាយ និង​ការអនុវត្ត​គោលនយោបាយ របស់​TikTok ដើម្បី​ជួយ​រៀបចំ​គោលការណ៍​ណែនាំ​ថ្នាក់​តំបន់ និង​ពិភពលោក​។ ក្រុមប្រឹក្សា​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ស្វែងរក​បញ្ហា​ប្រឈម ដែល​កំពុង​កើតមាន និង​អាច​កើតមាន​នៅក្នុង​តំបន់ ដែល​ជះឥទ្ធិពល​ដល់​TikTok​និង​អ្នកប្រើប្រាស់​TikTok​ផ្ទាល់ ហើយ​ពួកគេ ក៏​នឹង​បង្កើត​យុទ្ធសាស្ត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ផងដែរ​។​
 
 
​លោក Arjun Narayan ជា​នាយក​ផ្នែក​ទំនុកចិត្ត និង​សុវត្ថិភាព​អាស៊ី​ប៉ាស៊ីហ្វិក​និយាយថា​៖« TikTok កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​វិជ្ជមាន ក្នុងការ​កែលម្អ​គោលនយោបាយ និង​ដំណើរការ​របស់ខ្លួន ជាមួយនឹង​ការបង្កើត​ក្រុមប្រឹក្សា​សុវត្ថិភាព APAC​។ ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ ក្នុងការ​ស្វាគមន៍​សមា​ជិ​ក​ស្ថាបនិក ក្រុមប្រឹក្សា និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រុមប្រឹក្សា​នេះ នឹង​ផ្តល់នូវ​ដំបូន្មាន​ល្អៗ ដែល​ប្រកបដោយ​ភាពស្មោះត្រង់ ខណៈ​ក្រុមហ៊ុន​TikTok កំពុង​បន្ត​ពង្រឹង​គោលនយោបាយ មាតិកា​របស់ខ្លួន នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។ យើង​ទន្ទឹងរង់ចាំ ការពង្រីក​ក្រុមប្រឹក្សា​របស់​យើង​នា​ថ្ងៃ​អនាគត ជាមួយ​វត្តមាន​អ្នកនាំពាក្យ មកពី​ទីផ្សារ​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​»​។​
 
​សមាជិក​ដំបូង​របស់​ក្រុមប្រឹក្សា​ផ្តល់យោបល់​សុវត្ថិភាព APAC របស់ TikTok គឺ​៖

·Jehan Ara, Pakistan Software Houses Association for IT & ITES and The Nest i/o, មកពី​ប្រទេស​ប៉ា​គី​ស្ថាន គឺជា​អ្នកជំនាញ​ជាន់ខ្ពស់​ក្នុង​វិស័យ​ព័ត៌មានវិទ្យា និង​ជំនាញ​លើ​បញ្ហា​ទាក់ទង​នឹង​មាតិកា​ទូទៅ​។​
 
·Amitabh Kumar, Founder of Social Media Matters, មកពី​ប្រទេស​ឥណ្ឌា ត្រូវបាន​គេ​ស្គាល់​ពី​គំនិត​ផ្តួចផ្តើម​របស់គាត់​នៅក្នុង​យុទ្ធនាការ​ឌីជីថល​សង្គម​ហើយ​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​កម្មវិធី​សុវត្ថិភាព​ឌីជីថល​របស់គាត់​ដែល​ផ្តោតលើ​ការយល់ដឹង​ពី​យេនឌ័រ សិទ្ធិ​ឌីជីថល និង​សុវត្ថិភាព​លើ​បណ្តាញ​អ៊ីនធឺណិត​។​
 
·Nguyen Phuong Linh, Management and Sustainable Development Institute, មកពី​ប្រទេស​វៀតណាម ជា​អ្នកតស៊ូ​មតិ​ដើម្បី​សិទ្ធិ​របស់​ក្រុម​ដែល​ងាយ​រងគ្រោះ​ជាពិសេស​កុមារ យុវជន ស្ត្រី និង​ជនពិការ​។​
 
·Dr. Yuhyun Park, DQ Institute, មកពី​ប្រទេស​សិង្ហបូរី ដែលមាន​បទពិសោធ​និង​ជំនាញ​ដ៏​មានតម្លៃ​ក្នុង​អក្ខរកម្ម​ឌីជីថល ជំនាញ និង​ការត្រៀមខ្លួន​។​
·Prof. Akira Sakamoto, Ochanomizu University, មកពី​ប្រទេស​ជប៉ុន មាន​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អក្ខរកម្ម​ឌីជីថល​។​
 
·Prof. Seungwoo Son, Chung-Ang University, មកពី​ប្រទេស​កូរ៉េ គឺជា​អ្នកជំនាញ​ដ៏​ល្បីល្បាញ​ខាងច្បាប់​កម្មសិទ្ធិបញ្ញា និង​ច្បាប់​អ៊ីនធឺណិត ដែល​រួមបញ្ចូល​ទាំង​ការបរិហារកេរ្តិ៍​អាសអាភាស និង​ព័ត៌មាន​មិន​ពិត​។​
 
·Anita Wahid, Gusdurian Network Indonesia and MAFINDO (Indonesia Anti-HoaxSociety) មកពី​ប្រទេស​ឥណ្ឌូណេស៊ី គឺជា​សកម្មជន​សិទ្ធិមនុស្ស​និង​ការប្រឆាំង​ការបោក​បញ្ឆោត​ដែល​យល់​ពី​បញ្ហា​សុវត្ថិភាព​កុមារ និង​តម្រូវការ​មាតិកា​សាសនា​។​
 
​ក្រុមប្រឹក្សា នឹង​ប្រជុំ​ប្រចាំត្រីមាស ដើម្បី​ពិភាក្សា​លើ​បញ្ហាសំខាន់ៗ ដូចជា​សុវត្ថិភាព​តាម​អ៊ីនធឺណិត សុវត្ថិភាព​កុមារ អក្ខរកម្ម​ឌីជីថល សុខភាព​ផ្លូវចិត្ត និង​សិទ្ធិមនុស្ស របាយការណ៍​ស្តីពី​ការសង្កេត​និង​បញ្ជូន​អនុសាសន៍​ជា​ផ្លូវការ ទាក់ទង​នឹង​បញ្ហា​ដែល​បាន​ពិភាក្សា​។ ដើម្បី​ស្វែងយល់​បន្ថែម អំពី​ក្រុមប្រឹក្សា​ផ្តល់យោបល់​សុវត្ថិភាព APAC របស់ TikTok និង​សមាជិក​សូម​ចូល​មើល​គេហទំព័រ https://www.tiktok.com/safety/resources/tiktok-safety-advisory-council
 
TikTok មាននៅ​ជាង ១៥០ ប្រទេស និង​តំបន់​ដែលមាន​រហូតដល់​ទៅ ៧៥ ភាសា​។ ទាញយក​កម្មវិធី TikTok តាមរយៈ iOS ឬ Google Play ។​
 
​អំពី TikTok

TikTok គឺជា​កម្មវិធី​វីដេអូ​ទម្រង់​ខ្លី ដែល​ឈានមុខ​គេ​។ បេសកកម្ម​របស់​យើង គឺ​ដើម្បី​ចាប់យក​និង​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត ចំណេះដឹង និង​ពេលវេលា​ដែលមាន​សារៈសំខាន់​របស់​ពិភពលោក​ដោយផ្ទាល់​ពី​ទូរស័ព្ទ​។ TikTok អាចធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ក្លាយជា​អ្នកបង្កើត និង​លើកទឹកចិត្ត​ឲ្យ​អ្នកប្រើប្រាស់ ចែករំលែក​នូវ​ចំណង់​ចំណូលចិត្ត និង​គំនិត​ច្នៃប្រឌិត​តាមរយៈ​វីដេអូ​របស់​ពួកគេ​។ 
 
TikTok មាន​មូលដ្ឋាន​នៅ​ទូទាំង​ពិភពលោក​ដូចជា Los Angeles, New York, London, Paris, Berlin, Dubai, Mumbai, Singapore, Jakarta, Seoul និង Tokyo (www.tiktok.com)​។ 
​សម្រាប់​ព័​ត៍​មាន​បន្ថែម សូម​ទំនាក់ទំនង​៖
​កញ្ញា រ៉ា​ឆែ​ល រ៉ូ​ប៊ីត​
+(855) 96 368 0826
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com