ជាតិ
​អបអរសាទរ​! WCS ប្រទះឃើញ​សំបុក​ត្រយង​យក្ស នៅ​ដែន​ជម្រក​កែវ​សីមា ខេត្តមណ្ឌលគិរី​
28, Sep 2020 , 10:59 pm        
រូបភាព
រូបភាពអង្គការ WCS
រូបភាពអង្គការ WCS
ដោយ:
​សត្វ​ត្រយង​យក្ស​មួយ​សំបុក ត្រូវបាន​ក្រុមការងារ​អង្កេត​សត្វព្រៃ នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​(WCS) នៅ​រដូវ​ពង​កូន ឆ្នាំ​២០២០​នេះ ប្រទះឃើញ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី​។  នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការ WCS នៅ​ថ្ងៃទី​២៨ ខែកញ្ញា​នេះ​។

 
​សត្វ​ត្រយង​យក្ស ឬ​ឪ​លើក (Giant ibis) មាន​វត្ត​មានតែ​នៅ​កម្ពុជា ហើយក៏​ជា​បក្សី​តំណាង​ជាតិ​ដែរ​។ ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត ហើយ​ចំនួន​របស់​វា​មាននៅ​សេសសល់ ប្រហែល​ពីរ​បី​រយ​ក្បាល​ប៉ុណ្ណោះ​។ 
 
​កាលពី​ឆ្នាំ ២០១៩ ប្រជា​សហគមន៍​បាន​រកឃើញ​សំបុក​ត្រយង​យក្ស ចំនួន ៣​សំបុក នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​បាន​យាម​ការពារ រហូតដល់​កូន​ត្រយង​យក្ស​ពីរ​ក្បាល​បាន​ញាស់ ហើរ​ចេញពី​សំបុក​ដោយ​សុវត្ថិភាព​។ 
 
​អង្គការ WCS អះអាងថា ក្រុមការងារ​នឹង​បន្ត​សហការ​ជាមួយ​សហគមន៍​មូលដ្ឋាន ដើម្បី​ការពារ និង​រុករក​សំបុក​សត្វ​ប្រភេទ​កម្រៗ​នេះ​បន្ថែមទៀត​៕
 

Tag:
 Giant ibis
 ​សត្វ​ត្រយង​យក្ស​
 ឬ​ឪ​លើក
© រក្សាសិទ្ធិដោយ thmeythmey.com