ជាតិ
បទសម្ភាសន៍
អត្ថបទពាណិជ្ជកម្ម
លោក គា បូរាណ​៖ កម្មវិធី​«​ទន្លេសាប​»​នឹង​ក្លាយជា​តួអង្គ​ដ៏​សំខាន់​ក្នុងការ​ភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​វិស័យ​កសិកម្ម
29, Sep 2020 , 4:42 pm        
រូបភាព
​ភ្នំពេញ​៖ កម្មវិធី​ទូរ​សព្ទ​ដៃ​«​ទន្លេសាប​»​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ អឹម ខេ​(AMK) បាន​បន្ថែម​នូវ​មុខងារ​សំខាន់​ចំនួន​២ កាលពីពេល​ថ្មីៗ​នេះ គឺ​មុខងារ​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​មុខងារ​ដឹកជញ្ជូន​ទំនិញ​ដល់ទី​កន្លែង​។ ការបន្ថែម​មុខងារ​ថ្មីៗ នៅក្នុង​បរិបទ​កូ​វីដ​-១៩ នេះ បានធ្វើ​ឲ្យ​លោក គា បូរាណ នាយក​ប្រតិបត្តិ​នៃ​គ្រឹះ​សា្ថ​ន​មីក្រូហិរញ្ញវត្ថុ AMK រំពឹងថា កម្មវិធី​ទូរ​សព្ទ​ដៃ​«​ទន្លេសាប​» នឹង​បាន​ចូលរួមចំណែក​បន្ថែមទៀត​ក្នុងការ​ធ្វើ​ឲ្យ​ការទិញ​-​លក់​ផលិតផល​កសិកម្ម របស់​អតិថិជន​កាន់​តែមាន​ភាពងាយស្រួល ចំណេញ​ពេលវេលា កាត់បន្ថយ​ហានិភ័យ​នៃ​ការបាត់បង់​សាច់ប្រាក់ និង​កាត់​ថ្លៃដើម​មួយចំនួន​។ មិនតែប៉ុណ្ណោះ លោក គា បូរាណ រំពឹងថា កម្មវិធី​ទូរ​សព្ទ​ដៃ​«​ទន្លេសាប​» នឹង​ក្លាយជា​តួអង្គ ក៏ដូចជា​មធ្យោបាយ​ដ៏​សំខាន់ នៅក្នុង​ការផ្សារភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅក្នុង​វិស័យ​កសិកម្ម ជាពិសេស​ជំរុញ​ការផលិត និង​ការប្រើប្រាស់​ផលិតផល​កសិកម្ម​ក្នុងស្រុក​។​
 
​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក គា បូរាណ នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ដូចតទៅ​៖ 
 
 
 














 

Tag:
 ទន្លេសាប​
  កម្មវិធី​ទូរ​សព្ទ​
  គា បូរាណ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com