ជាតិ
ជីវិតអ្នកនេសាទពនេតចរ ទិដ្ឋភាពកន្លែងស្នាក់នៅបណ្តោះអាសន្ន របស់ក្រុមគ្រួសារអ្នកនេសាទពនេតចរ ហួន ម៉ៅ នៅតាមមាត់ច្រាំងទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
× ហួន ម៉ៅ អាយុ ៤២ឆ្នាំ គឺជាស្ត្រីអ្នកនេសាទពនេចរម្នាក់ នៅក្នុងក្រុមដែលមានសមាជិក៨នាក់ ចាស់៤នាក់ និងកុមារ៤នាក់ ដែលជាសាច់ញាតិនឹងគ្នា។
ពួកគេធ្វើការនេសាទដោយប្រើសន្ទួចរនង ដាក់នុយជន្លេន នៅតាមដងទន្លេមេគង្គ និងសេកុង ក្នុងខេត្តស្ទឹងត្រែង។ នៅពេលត្រីឈប់ស៊ីសន្ទូច ពួកគេផ្លាស់ទីតាំងជារឿយៗចេញពីមួយកន្លែងទៅមួយកន្លែងទៀត។
ពួកគេបោះតង់ប្លាស្ទិកក្រោមដើមឈើតាមច្រាំងទន្លេ ដើម្បីចម្អិនអាហារ និងស្នាក់នៅបណ្តោះអាសន្ន។ ពេលថ្ងៃ ពួកគេដើររកជីកជន្លេនតាមដីស្រែរបស់អ្នកស្រុក។ ពេលយប់ ពួកគេចេញទៅដាក់សន្ទូច។ ស្ទើរពេញមួយឆ្នាំ ពួកគេមិនត្រឡប់ទៅផ្ទះវិញឡើយ។ សូមចូលទស្សនាវីដេអូនេះ ដើម្បីទទួលបានព័ត៌មានបន្ថែម
© រក្សាសិទ្ធិដោយ thmeythmey.com