ពីនេះ ពីនោះ
សុខភាព
អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រែ​ពី​៥០​ឆ្នាំ​មក​១៨​ឆ្នាំ​វិញ​
05, Oct 2020 , 6:59 pm        
រូបភាព
​នារី​មិន​ថា​ពេលណា​ទេ​គឺ​ត្រូវតែ​រក្សា​សម្រស​ខ្លួនឯង​ជានិច្ច ព្រោះ​វា​ជា​អាវុធ​សំខាន់​ដែល​នារី​ត្រូវតែមាន​។ ដូចនេះ​យើងខ្ញុំ​នឹង​ណែនាំ​អ្នក​ពី​អាហារ​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​អ្នក​កាន់តែ​ពិសារ​កាន់តែ​ក្មេង​។​

 
​សាច់​ត្រី​
 
​នៅក្នុង​សាច់​ត្រី​មាន​ប្រូតេអ៊ីន​ជាច្រើន​ដែល​អាចជួយ​ធ្វើ​ឲ្យ​អ្នក​នៅ​ក្មេង​ជានិច្ច​។​
 
​ផ្កា​ខាត់ណា​
 
​នៅក្នុង​ផ្កា​ខាត់ណា​នេះ​មាន​សារធាតុ​ដែល​អាចជួយ​អ្នក​ទប់ទល់​នឹង​ភាព​ចាស់​បាន​ដែល​អ្នកវិទ្យាសាស្ត្រ​ទើបតែ​រកឃើញ​។​
 
​ត្រឡាច​
 
​នៅក្នុង​ត្រឡាច​មាន​វីតាមីន​ខ្ពស់​ដែល​អាចជួយ​ការពារ និង​ប្រឆាំងនឹង​ការ​ជ្រួញ​ដំណាក់កាល​ដំបូង​ដែល​អាច​កើត​លើ​ស្បែក​អ្នក ម្យ៉ាងទៀត​វា​ក៏​អាចធ្វើ​ឲ្យ​ស្បែក​អ្នកមាន​លក្ខណៈ​ទន់ និង​ម៉ត់​រលោង​។​
 
​ខ្ទឹមក្រហម​
 
​នៅក្នុង​ខ្ទឹមក្រហម​នេះ​មាន​ប្រូតេអ៊ីន​ខ្ពស់​ណាស់ ថែមទាំង​មាន​សារធាតុ​ជាច្រើន​ទៀត​ដែល​អាចជួយ​ជម្រះ​ជាតិពុល​ពី​ឈាម​អ្នក បញ្ចុះ​កាឡូរី និង​ជួយ​ការពារ​មិន​ឲ្យ​អ្នក​ឆាប់​ចាស់​ទៀតផង​។​
 
​តៅហ៊ូ​
 
​ក្រៅពី​ពពួក​ត្រី និង​បង្គារ តៅហ៊ូ​គឺជា​អាហារ​ដែលមាន​ប្រូតេអ៊ីន​ខ្ពស់​ដូចគ្នា ដូចនេះ​អ្នក​គួរតែ​ពិសារ​ច្រើន​ដើម្បី​សុខភាព និង​សម្រស​អ្នក​។​
 
​ស្ពៃក្តោប​
 
​នៅក្នុង​បន្លែ​ប្រភេទ​នេះ​មាន​វីតាមីន​ខ្ពស់​ដែល​អាចជួយ​ឲ្យ​ក្រពះ​និង​ពោះវៀន​ដំណើរ​ការល្អ នោះ​ប្រព័ន្ធ​រំលាយ​អាហារ​អ្នកនឹង​នៅ​ក្មេង ម្យ៉ាងទៀត​វា​ក៏​ជួយ​អ្នក​បញ្ចេញ​ជាតិពុល​មក​ក្រៅ​ដែរ​។​
 
​ផ្លែ​ប៉ោម​
 
​ក្រោយ​ពេលដែល​អ្នក​ពិសារ​ផ្លែ​ប៉ោម​នេះ​រួច វា​នឹងធ្វើ​ឲ្យ​អ្នក​អាច​ចៀស​ផុតពី​ជំងឺ​ស្បែក​ផ្សេងៗ ជាងនេះទៅទៀត វា​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ទន់ និង​ភ្លឺ​។​
 
​ការ៉ុត​
 
​នៅក្នុង​ការ៉ុត​នេះ​មាន​វីតាមីន​A ដែល​អាចធ្វើ​ឲ្យ​សក់​អ្នកមាន​លក្ខណៈ​ភ្លឺ និង​ធ្វើ​ឲ្យ​ស្បែក​មាន​លក្ខណៈ​ម៉ត់​រលោង​។​
 
​ប៉េងប៉ោះ​
 
​បន្លែ​ប្រភេទ​នេះ​អាចជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​បរិភោគ​អាហារ មាន​កម្លាំង និង​អាចជួយ​ឲ្យ​ស្បែក​អ្នក​សបាន​។​
 
​ផ្លែក្រូច​
 
​ផ្លែឈើ​ប្រភេទ​នេះ​ជា​ផ្លែឈើ​ដែលមាន​វីតាមីន​C​ជាច្រើន ដែល​អាចជួយ​សម្លាប់​មេរោគ​ជាច្រើន​ក្នុង​រាងកាយ​អ្នក និង​ជួយ​ជម្រះ​ជាតិពុល​ចេញមកក្រៅ​អស់​ទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com