ជាតិ
រថយន្ត
រថយន្ត Mercedes ម៉ូឌែល GLC 300 4M SUV ឆ្នាំ២០២០ ផ្តល់ជូនលោកអ្នកលើសពីភាពប្រណីត
× ភ្នំពេញ៖ រថយន្ត Mercedes ម៉ូឌែល GLC 300 4M SUV ឆ្នាំ២០២០ ដែលកំពុងដាក់បង្ហាញនៅសាលបង្ហាញរថយន្តដ៏ទំនើប របស់ក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) បានបញ្ចេញនូវភាពប្រណិតរបស់ខ្លួនយ៉ាងស្រស់សង្ហា។ មិនតែប៉ុណ្ណោះ រថយន្តខ្នាតខ្ពស់មួយម៉ូឌែលនេះ ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងនៃរថយន្ត ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់លើសតែពីភាពប្រណីតរបស់ខ្លួន។ លើសពីភាពស្រស់សង្ហាMercedes ម៉ូឌែល GLC 300 4M SUV ឆ្នាំ២០២០ ក៏មានអនុភាពដ៏ខ្លាំងក្លាដែរ ដោយកម្លាំងម៉ាស៊ីនខ្លាំង និងកម្រិតស៊ីសាំងតិច បើធៀបនឹងអនុភាពដ៏ខ្លាំងរបស់វា។ រថយន្ត Mercedes GLC 300 4M SUV ឆ្នាំ២០២០ ក៏បានបំពាក់មកនូវបច្ចេកវិទ្យាចុងក្រោយបំផុត ដែលជួយឲ្យអ្នកបើកបរងាយស្រួល មិនហត់នឿយ ទោះបើកបរក្នុងរយៈចម្ងាយឆ្ងាយ និងបើកបរយូរប៉ុណ្ណាក៏ដោយ។
ដើម្បីជ្រាបកាន់តែច្បាស់ពីអនុភាព និងប្រណីតភាពនៃរថយន្ត Mercedes ម៉ូឌែល GLC 300 4M SUV ឆ្នាំ២០២០នេះ សូមអញ្ជើញលោកអ្នកនាង ទស្សនាការបង្ហាញលម្អិត ពីទីប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) ដូចតទៅ៖
សូមជម្រាបថា ក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ដែលទទួលបានសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយរថយន្ត និងគ្រឿងបន្លាស់ម៉ាក Mercedes-Benz។ សម្រាប់ព័ត៌មានបន្ថែមសូម លោកអ្នកអញ្ជើញ ទៅកាន់សាលតាំងបង្ហាញរថយន្តប្រណីត ម៉ាក Mercedes-Benz របស់ក្រុមហ៊ុន ស្តារ អូតូ ដែលមានទីតាំងនៅបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ។ ទំនាក់ទំនងព័ត៌មានបន្ថែម តាមលេខទូរសព្ទ 017 231 488 / 023 231 488៕
Tag:
Mercedes
ស្តារអូតូ
GLC 300 4M SUV 2020
© រក្សាសិទ្ធិដោយ thmeythmey.com