រថយន្ត
Mercedes-Benz 300SL ផលិត​ឆ្នាំ​១៩៥៧​ដ៏​កម្រ លក់​ដេញថ្លៃ​បាន​១.១៥​លាន​ដុល្លារ​
05, Oct 2020 , 8:19 pm        
រូបភាព
ដោយ: ធីតា
300SL Gullwing គឺជា​ប្រភេទ​រថយន្ត​ដ៏​កម្រ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Mercedes-Benz កាលពី​អំឡុង​ឆ្នាំ​១៩៥៧ ។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ គេហទំព័រ​ដេញថ្លៃ Bring A Trailer https://bringatrailer.com/listing/1957-mercedes-benz-300sl-gullwing/ បានប្រកាស​ពី​ការលក់​ដាច់​រថយន្ត​មួយគ្រឿង​ក្នុងតម្លៃ​១.១៥​លាន​ដុល្លារ​អាមេរិក​។​

 
​ចេញពី​រោងចក្រ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​១៩៥៧ រថយន្ត 300SL Gullwing ជា​ប្រភេទ​រថយន្ត​បែប​ក្លា​សិច​ដ៏​អស្ចារ្យ​នា​សម័យ​កាលនោះ ហើយ​ត្រូវបាន​រចនា​យ៉ាង​ល្អឥតខ្ចោះ​។ រថយន្ត​ដែល​បាន​លក់ដាច់​នោះ ស្ថិតក្នុង​ចំណោម​រថយន្ត​៧៣​គ្រឿង​ដែល​ផលិត​នៅ​ឆ្នាំ​១៩៥៧​។​
 
​តាម​ប្រវត្តិ រថយន្ត​នោះ មាន​ម្ចាស់​ដែល​រស់នៅ​ទឹកដី​បែលហ្ស៊ិក ចន្លោះ​ពី​ឆ្នាំ​១៩៥៧ ដល់​ឆ្នាំ​១៩៨១ ហើយ​ស្ថិតនៅ​រយៈពេល​២២​ឆ្នាំ​ជាមួយ​ម្ចាស់​ទី​ពីរ​នៅ​ចក្រភព​អង់គ្លេស​។ ក្រោយមក រថយន្ត​នោះ ធ្លាក់​ទៅដល់​ដៃ​ម្ចាស់​ដែល​រស់នៅ Vancouver មុនពេល​ឆ្លងកាត់​ការតុបតែង​បន្ថែម​ដោយ​លោក Thornley Kelham នៅ​ចក្រភព​អង់គ្លេស​ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦​។​
 
​នៅ​ឆ្នាំ​២០១៦ Mercedes-Benz 300SL ធ្លាប់​បង្ហាញ​វត្តមាន​នៅក្នុង​ពិ​ព័រ​ណ៌​យានយន្ត Salon Prive’ Concours d’Elegance នៅ Blenheim Palace មុន​ដែល​ត្រូវបាន​ប្រកាស​ដាក់លក់​តា​មរយៈ​ភ្នាក់ងារ​ដេញថ្លៃ នៅ​ឆ្នាំ​២០២០​នេះ​៕
























 

© រក្សាសិទ្ធិដោយ thmeythmey.com