ជាតិ
ពីនេះ ពីនោះ
គ្រូ​
05, Oct 2020 , 10:58 pm        
រូបភាព
​ប៉ាកកា​ខ្មៅ កំណាព្យ បទ កខ​



​ក កាន់​ទាញ​ដៃ​សិស្ស​សរសេរ​ ​ខ ខំ​ម្ល៉េះ​ទេ​ខ្លាច​សិស្ស​ខ្សោយ​
​គ គិត​លកលៃ​មិន​បណ្តោយ​ ​ឃ ឃើញ​សិស្ស​ខ្សោយ​គ្រូ​បារម្ភ​។​
 
​ង ងោក​ងងុយ​អង្គុយ​នឹក​ ​ច ចែក​ស្អែក​ព្រឹកព្រាង​រៀបចំ​
​ឆ ឆែក​កិច្ចការ​ចារ​តាម​ក្រម​ ​ជ ជួប​សិស្ស​ខំ​ដោយ​អំណត់​។​
 
​ឈ ឈប់​ក៏​អត់​ហត់​មិន​ថ្ងូរ​ ​ញ ញើស​គ្រូ​ហូរ​មិន​ស្រែក​ហត់​
​ដ ដើម្បី​សិស្ស​រៀន​អាន​កត់​ ​ឋ ឋានៈ​ខ្សត់​អត់​បញ្ហា​។​
 
​ឌ ឌឺ​ដៀមដាម​សិស្ស​មិនដែល​ ​ឍ ធុញ​ក្រៃ​ក្រែល​គ្រូ​មិន​ថា​
​ណ ណែនាំ​សិស្ស​ឲ្យ​រក្សា​ ​ត តាំង​ប្តេជ្ញាចិត្ត​ចៀស​បាប​។​
 
​ថ ថែម​តម្រង់​ឲ្យ​ផ្ចង់​គិត​ ​ទ ទៅ​ឆ្ងាយ​ជិត​ដឹង​ដុះ​ដាប​
​ធ ធន​គំនិត​គ្រូ​មិន​សាប​ ​ន នៅ​ដរាប​រាប់​ជំនាន់​។​
 
​ប បាន​បណ្តុះ​ផ្នត់គំនិត​ ​ផ ផុសផុល​គិត​បត់បែន​គ្រាន់​
​ព ពេញ​ជំនាញ​ជាញ​ចេះ​ទាន់​ ​ភ ភប់​លែង​ភាន់​ដឹង​បុណ្យ​បាប​។​
 
​ម មិន​បំផ្លើស​ទ្រើស​បំប្លែង​ ​យ យល់​គុណ​ស្តែង​ស្មេ​រតែង​កាព្យ​
​រ រៀង​រៀបរាប់​ភ្ជាប់​កំណាព្យ​ ​ល លើក​អ្នក​សាប​ពូជ​បញ្ញា​។​
 
​វ វាស​វែកញែក​ពី​គុណគ្រូ​ ​ស សូម​គិតគូរ​ពិចារណា​
​ហ ហៀបនឹង​ចប់​ហើយ​មិត្ត​ណា​ ​ឡ​អ ឈប់​ចារ​ប៉ុណ្ណេះ​ហោង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com