ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! កែប្រែ​សក់​ខូច​ឱ្យ​ស្រស់ស្អាត​ឡើងវិញ ជាមួយ​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
06, Oct 2020 , 8:59 pm        
រូបភាព
​សក់​ខូច​មិនជា​បញ្ហា​ទៀតឡើយ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ជួយ​ព​ន្លឿ​ន​ការជួសជុល​សក់​ខូច​ឡើងវិញ ៖

 
១. ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេងដូង​រាវ​ចំនួន ២ ស្លាបព្រា​បាយ ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១៥ ស្លាបព្រា​កាហ្វេ ប្រសិនបើ​អ្នកមាន​សក់​ពណ៌​ស្រាល​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​លើស​ក់ និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី​។ លាង​សម្អាត​ចេញ​ដូច​ធម្មតា​។​
 
២. ផ្លែ​បឺ​រ​
 
​រូបមន្ត​នេះ​សាក​សម​បំផុត​សម្រាប់​អ្នកមាន​បញ្ហា​សក់​ជ្រុះ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ផ្លែ​បឺ​រដែ​ល​កិន​រួច ១ ផ្លែ​ជាមួយ​ប្រេងដូង ១ ស្លាបព្រា​បាយ និង​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​សក់​និង​ទុកចោល​សម្រាប់​រយៈពេល ៤៥ នាទី មុនពេល​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អ្នក​គួរ​អនុវត្ត​រូបមន្ត​នេះ​ឱ្យបាន ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៣. ផ្លែ​ចេក​
 
​កិន​ចេកទុំ​មួយ​ផ្លែ​ឱ្យ​ម៉ដ្ឋ​លាយ​ជាមួយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើស​ក់ និង​រងចាំ​សម្រាប់​រយៈពេល ២០ នាទី​។ លាង​សម្អាត​ចេញ រួច​កក់​សម្អាត​សក់​ជាមួយ​សាប៊ូ​និង​ប្រើ​ក្រែ​ម​បន្ទន់​ដូច​ពេល​ធម្មតា​។​
 
៤. ស៊ុត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កូរ​វឹក​ស៊ុត​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ២ ស្លាបព្រា​កាហ្វេ ម៉ា​យ៉ូ​ណេ​ស ២ ស្លាបព្រា​កាហ្វេ និង​ប្រេង​អូ​លីវ ២ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើស​ក់​សើម និង​រងចាំ​សម្រាប់​រយៈពេល ១៥ នាទី​។ កក់​សម្អាត​ចេញ​ជាមួយ​សាប៊ូ​។​
 
៥. ប្រទាល​កន្ទុយក្រពើ​
 
​រូបមន្ត​ប្រទាល​កន្ទុយក្រពើ គឺ​ល្អ​ណាស់​សម្រាប់​ជួយ​ព​ន្លឿ​ន​ការជួសជុល​សក់​ខូច​ឡើងវិញ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់ៗ​ផ្ទាល់​លើ​ស្បែកក្បាល​និង​សក់​។ ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​។ អ្នកនឹង​សម្គាល់​ឃើញថា​សក់​មាន​ភាព​រលោង​និង​ភ្លឺ​ជាង​មុន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com