កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd យកបាន Cavani, Telles… ឯ Arsenal ចាយ​៥៤​លាន​ដុល្លារ​ទិញ Partey ពី AT-Madrid
06, Oct 2020 , 11:59 am        
រូបភាព
Manchester United យកបាន​កីឡាករ​៤​នាក់​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដូរ​ដោះ​កីឡាករ​លើក​ទី​១ នៅ​យប់​ថ្ងៃទី​៥ ខែតុលា ដោយ​រួមមាន​ទាំង Edinson Cavani អតីត​ខ្សែប្រយុទ្ធ PSG ផង ខណៈ Arsenal បញ្ចេញ​ខ្ទង់ចំណាយ​ដ៏​ច្រើន​៤៥​លាន​ផោន (៥៨,៤៦​លាន​ដុល្លារ​អាមេរិក​) ដើម្បី​យក​ខ្សែបម្រើ Thomas Partey ពី Atletico Madrid​។​



Man Utd ដែល​បរាជ័យ​យ៉ាង​អាម៉ាស​ក្រោម​ថ្វី​ជើង Tottenham Hotspur ៦-១ កាលពី​សប្តាហ៍​មុន បាន​បង្កើន​សម្ពាធ​លើ​លោក Ed Woodward នាយក​ប្រតិបត្តិ​ក្លិប ដើម្បី​ផ្តល់​ឲ្យ​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjaer សម្រាប់​ជម្រើស​ថ្មី​មួយចំនួន​។ 
 
​ក្លិប​បិសាច​ក្រហម​បាន​ចុះហត្ថលេខា​នាំយក​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ Cavani ដោយ​គ្មាន​តម្លៃ​ផ្ទេរ ខ្សែការពារ​អន្តរជាតិ​ប្រេ​ស៊ី​ល Alex Telles ពី FC Porto តម្លៃ​ជិត​១៨​លាន​ដុល្លារ ខ្សែប្រយុទ្ធ​អ៊ុយ​រូ​ហ្គា​យ Facundo Pellistri ពី Penarol (​ជិត​១២​លាន​ដុល្លារ​) និង​ខ្សែបម្រើ​ស្លាប Amad Diallo ពី Atalanta តម្លៃ​៤៨​លាន​ដុល្លារ តែ​ត្រូវ​រង់ចាំ​ដល់​ខែមករា​។ Cavani, Telles និង Pellistri នឹងត្រូវ​ចូលរួម​ជាមួយ Donny van de Beek ដែល​ផ្លាស់​ពី Ajax កាលពីដើម​រដូវ​កាល ដើម្បី​ពង្រឹង​ក្រុម​ឡើងវិញ​។​
 
​ចំណែក​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ចំណាយ​ប្រាក់​ចំនួន ៥៨,៤០ លាន​ដុល្លារ សម្រាប់​កីឡាករ​អន្តរជាតិ​ហ្គា​ណា​វ័យ ២៧ ឆ្នាំ​ដើម្បី​យកមក​បំពេញ​ចន្លោះ​នៅ​តំបន់​បម្រើ​របស់​ពួកគេ​។ លោក Mekel Arteta ក៏បាន​អនុ​ញ្ជា​ត​ឲ្យ​ខ្សែបម្រើ Lucas Torreira ទៅ​ឲ្យ Atletico Madrid ខ្ចី​វិញ​ផងដែរ​។​
 
Bayern Munich ម្ចាស់​ជើងឯក Champions League បាន​ខ្ចី​ខ្សែបម្រើ​ប្រេ​ស៊ី​ល Douglas Costa ពី Juventus ត្រឡប់​ទៅវិញ និង​ទិញ​ខ្សែការពារ​ស្តាំ Bouna Sarr ពី​ក្លិប Olympique de Marseille ផង​។​
 
​ខាងក្រោម​នេះ​ជា​កីឡាករ​ដែល​ត្រូវ​ផ្ទេ​ចេញ និង​ចូល​ក្លិប​នៅ​ថ្ងៃ Deadline Day នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​ទី​១​នៅ​អង់គ្លេស​៖ 

Robin Olsen [Roma - Everton] ខ្ចី​
Joachim Andersen [Lyon - Fulham] ខ្ចី​
Raphinha [Rennes - Leeds Utd] ១៧​លាន​ផោន​
Theo Walcott [Everton - Southampton] ខ្ចី​
Ben Godfrey [Norwich - Everton] ២៥​លាន​ផោន​
Cafu [Olympiakos - Nottingham Forest] ខ្ចី​
Josh Knight [Leicester - Wycombe] ខ្ចី​
Lucas Torreira [Arsenal - Atletico Madrid] ខ្ចី​
Sandro Ramirez [Everton - Huesca] គ្មាន​តម្លៃ​ផ្ទេ​
Gerard Deulofeu [Watford - Udinese] ខ្ចី​
Sofiane Boufal [Southampton - Angiers] ខ្ចី​
Wesley Hoedt [Southampton - Lazio] ខ្ចី​
Nuno Da Costa [Nottingham Forest - Royal Excel Mouscron] ខ្ចី​
Jerome Sinclair [Watford - CSKA Sofia] ខ្ចី​
Adalberto Penaranda [Watford - CSKA Sofia] ខ្ចី​
Chris Smalling [Man Utd - Roma] ១៣,៦​លាន​ផោន​
Josh Cullen [West Ham - Anderlecht] មិន​បញ្ចេញ​តម្លៃ​
Michael Cuisance [Bayern Munich - Marseille] ខ្ចី​
Rachid Ghezzal [Leicester - Besiktas] ខ្ចី​
Xande Silva [West Ham - Aris Thesolonika] ខ្ចី​
Federico Chiesa [Fiorentina - Juventus] ខ្ចី​
Tiemoue Bakayoko [Chelsea - Napoli] ខ្ចី​
Matteo Guendouzi [Arsenal - Hertha Berlin] ខ្ចី​
Guido Carrillo [Southampton - Elche] គ្មាន​តម្លៃ​ផ្ទេ​
Ruben Vinagre [Wolves - Olympiakos] ខ្ចី​
Ignacio Pussetto [Watford - Udinese] ខ្ចី​
Douglas Costa [Juventus - Bayern Munich] ខ្ចី​
Eric Maxim Choupo-Moting [Paris St-Germain - Bayern Munich] គ្មាន​តម្លៃ​ផ្ទេ​
Matteo Darmian [Parma - Inter Milan] ខ្ចី​
Ryan Sessegnon [Tottenham - Hoffenheim] ខ្ចី​
 

Tag:
 Deadline Day
© រក្សាសិទ្ធិដោយ thmeythmey.com