COVID-19
ជាតិ
សុខភាព
​កម្ពុជា​នៅមាន​អ្នកជំងឺ​៤​នាក់​ទៀត​បន្ត​ព្យាបាល COVID-19 ក្នុងចំណោម​២៨០​ករណី​
06, Oct 2020 , 8:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់​មកពី​ប្រទេស​ហ្វីលីពីន បានជា​សះស្បើយ​ពី COVID-19 ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកជំងឺ​នៅ​កម្ពុជា​សល់​៤​នាក់​ទៀត​ក្នុងចំណោម​ករណី​សរុប​២៨០​ករណី​។​

 
​បច្ចុប្បន្ន ក្រសួងសុខាភិបាល​បានអនុញ្ញាត​ឱ្យ​បុរស​ជនជាតិ​ចិន​វ័យ​២៨​រូបនេះ ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ធ្វើតេស្ត​COVID-19​បង្ហាញ​លទ្ធផល​អវិជ្ជមាន​ចំនួន​២​ដង នៃ​ការ​សម្រាក​ព្យាបាល​ជំងឺ​នេះ​អស់​រយៈ​ជិត​១០​ថ្ងៃ​មក​។ បុរស​ជនជាតិ​ចិន​រូ​ប​នេះ ត្រូវបាន​ក្រសួងសុខាភិបាលរ​កមាន​ផ្ទុក​ជំងឺ COVID-19 កាលពី​ថ្ងៃទី​២៧​កញ្ញា កន្លងមក​។ 


លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងក្នុងសន្នីសិទកាសែត កាលពីថ្ងៃទី១៣មេសា ឆ្នាំ២០២០។ រូបថត៖ ThmeyThmey 

​នៅ​បណ្តា​ប្រទេស​អាស៊ាន ហ្វីលីពីន និង​ឥណ្ឌូណេស៊ី បន្ត​រងគ្រោះ​ខ្លាំងជាងគេ ដោយមាន​ក្នុង​ខ្ទង់​ជាង​៣០​ម៉ឺន​ករណី​រៀងៗ​ខ្លួន​។ អ្នកស្លាប់​នៅ​ឥណ្ឌូណេស៊ី មាន​ដល់​ទៅ​ជាង​១.១​ម៉ឺន​នាក់ រីឯ​ហ្វីលីពីន មាន​អ្នកស្លាប់​ជាង​៥៨០០​នាក់​។​
 
​សិង្ហ​បុរី មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ស្ថិតក្នុង​ខ្ទង់​ម៉ឺន​ករណី រីឯ​ថៃ និង​វៀតណាម ស្ថិតក្នុង​ខ្ទង់ពាន់​ករណី​។ កម្ពុជា និង​ឡាវ មិនមាន​ករណី​ស្លាប់​ឡើយ ខណៈ​ព្រុយ​ណេ មាន​ស្លាប់​៣​នាក់​ក្នុងចំណោម​១៤៦​ករណី​។​
 
​នៅ​កម្ពុជា អ្នកជំងឺ​សរុប​ទាំង​២៨០​នាក់ មាន​បុរស​២២៤​នាក់ និង​ស្ត្រី​៥៦​នាក់​។ រីឯ​៤​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល មាន​ស្ត្រី​ឥណ្ឌា​១​នាក់​នៅ​ពេទ្យ​ខ្មែរ​-​សូ​វៀត ស្ត្រី​ខ្មែរ​១​នាក់​នៅ​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង និង​បុរស​ហុង​គ្រី​១​នាក់ បុរស​បារាំង​១​នាក់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com