ជាតិ
រថយន្ត
អាជ្ញាធរ កំណត់​ការបើកបរ​លើផ្លូវ​៦០​ម៉ែត្រ មិនឲ្យលើស​៤០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង​
06, Oct 2020 , 9:38 pm        
រូបភាព
​ភ្នំពេញ​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានកំណត់​ឲ្យ​យានយន្ត​បើកបរនៅលើ​មហាវិថី សម្ដេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ​មិនឲ្យលើសពី ៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោងនោះឡើយ។ ការកំណត់នេះ គឺដើម្បីបញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ ដែលកើតញឹកញាប់​លើផ្លូវនេះ ដោយសារការបើកបរលឿន។ នេះ​បើ​តា​ទំព័រ​ហ្វេ​ស​ប៊ុ​កម​ន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦ តុលា​។


 
​ការកំណត់​ល្បឿន​នេះ ធ្វើឡើង​ដោយមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតជា​ញឹកញាប់ នៅលើ​ផ្លូវ​៦០​ម៉ែត្រ ហើយ​មូលហេតុ​ដោយសារតែ​ការបើកបរ​លឿន​។ មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បានបញ្ជាក់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​៖«​ដោយ​ប្រឈម​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ កើតមាន​ជា​ញឹកញាប់​ដោយ​ការបើកបរ​លឿន លើ​ដង​មហាវិថី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចាប់ពី​ផ្លូវ​លេខ ២៧១ ដល់​ផ្លូវជាតិ​លេខ ២ ចាប់ពីពេលនេះ​តទៅ មហាវិថី​នេះ ត្រូវបាន​កំណត់​ល្បឿន​យានយន្ត​បើកបរ​មិន​អោយលើស ៤០​គ​.​ម​ក្នុង​១​ម៉ោង​»៕

© រក្សាសិទ្ធិដោយ thmeythmey.com