កីឡាអន្តរជាតិ
អន្តរជាតិ
Giroud ក្លាយជា​កីឡា​ករទី​២​ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ឲ្យ​ជម្រើសជាតិ​បារាំង​
08, Oct 2020 , 10:50 am        
រូបភាព
Olivier Giroud រកបាន​គ្រាប់ទី៤២ នាការបង្ហាញខ្លួន​លើកទី១០០ឲ្យជម្រើសជាតិបារាំង។ រូបថត AFP
Olivier Giroud រកបាន​គ្រាប់ទី៤២ នាការបង្ហាញខ្លួន​លើកទី១០០ឲ្យជម្រើសជាតិបារាំង។ រូបថត AFP
Olivier Giroud ខ្សែប្រយុទ្ធ Chelsea បាន​ជំនួស​តំណែង Michel Platini ក្នុងតួនាទី​ជា​កីឡាករ​លំដាប់​ទី​២ ដែល​ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ឲ្យ​ជម្រើសជាតិ​បារាំង​។ កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ សម្រេចបាន​២​គ្រាប់​ក្នុង​ជ័យជម្នះ ៧-១ នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ Stade de France​។​

 
Giroud មាន​គ្រាប់​បាល់​បញ្ចូល​ទី​សរុប​៤២​គ្រាប់ ពី​ការ​បង្ហាញខ្លួន​១០០​លើក​ឲ្យ​ក្រុម​មាន់គក បារាំង ដោយ​តាម​ពីក្រោយ Henry Thierry ចំនួន​៩​គ្រាប់​។ Henry មាន​៥១​គ្រាប់​ពី​វត្តមាន​១២៣​លើក​។​
 
 
Michel Platini បាន​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ​៣ ដោយមាន​៤១​គ្រាប់​។ រីឯ​កីឡាករ​ផ្សេងទៀត ដែល​កំពុងមាន​វត្តមាន​ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង ក្រោម​ការដឹកនាំ​របស់​លោក Didier Deschamps នោះ រួមមាន Antione Griezmann (៣២​គ្រាប់​), Kylian Mbappe (១៥​គ្រាប់​) និង Paul Pogba (១០​គ្រាប់​)​។​
 
​លទ្ធផល​ជំនួប​មិត្តភាព​អន្តរជាតិ​៖
-​លុច​សំបួរ ១ - ២ លិច​តិ​ញ​ស្តា​ញ​
-​អូទ្រីស ២-១ ក្រិ​ក​
-​អង់​ដូ​រ៉ា ១-២ កាប់​វែ​រ​
-​អាល្លឺម៉ង់ ៣-៣ តួ​ក​គី​
-​អ៊ីតាលី ៦-០ ម៉ុ​ល​ដូ​វ៉ា​
-​ហូ​ឡង់ ០-១ ម៉ិ​ក​ស៊ិ​ក​
-​ប៉ូឡូញ ៥-១ ហ្វាំ​ង​ឡង់​
-​ព័រ​ទុយ​ហ្គា​ល់ ០-០ អេ​ស្ប៉ា​ញ​
-​ស្លូ​វេ​នី ៤-០ សាំង​ម៉ា​រ៉ាំ​ង​
-​ស្វី​ស ១-២ ក្រូ​អាស៊ី​
-​បារាំង ៧-១ អ៊ុយ​ក្រែ​ន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com