ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ព័ត៍មានសុខភាព
ការ​កាត់​ស្បែក​ចុង​លិង្គ ជា​ផ្នែក​នៃ​អនាម័យ និង​អាច​បង្ការ​ជំងឺមហារីក​ក្បាល​លិង្គ​
10, Oct 2020 , 6:59 pm        
រូបភាព
សៀមរាប​៖ ការ​កាត់​ស្បែក​ចុង​លិង្គ ដែល​អ្នកខ្លះ​តែង​ហៅ​ដោយ​សាមញ្ញ​ថា «​កាត់​ចុង​» ត្រូវបាន​ក្រុមគ្រូពេទ្យ​អះអាងថា មាន​សារប្រយោជន៍​ដល់​សុខភាព​ច្រើន​មុខ​។ ការ​កាត់​ស្បែក​ចុង​លិង្គ ដែល​ភាសា​វេជ្ជសាស្ដ្រ​គេ​ឱ្យ​ឈ្មោះថា Circumcision គឺជា​កាតព្វកិច្ច​ដែល​ត្រូវបាន​អនុវត្តន៍​នៅក្នុង​សាសនា​ឥស្លាម លើ​ក្មេងប្រុស​ដែល​គ្រប់​អាយុ​។ តែ​នាពេល​បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យ​ភាគច្រើន បាន​ណែនាំ​ឱ្យ​គ្រប់​ក្មេងប្រុស​អនុវត្តន៍​កិច្ចការ​នេះ ពិសេស​លើ​ក្មេងប្រុស ឬ​បុរស​ដែលមាន​បញ្ហា​ត្បៀត ឬ​មាន​ភាពមិនប្រក្រតី​នៅ​ស្បែក​ចុង​លិង្គ ដែល​អាច​បង្ក​ជា​មេរោគ ឬ​ជំងឺ​ផ្សេងៗ ដូចជា​រលាក​បង្ហួ​នោម​រ៉ាំរ៉ៃ ពិបាក​នោម ឈឺ​នៅពេល​រួមភេទ ហើយ​ករណីខ្លះ​ឈានដល់​មហារីក​ក្បាល​លិង្គ​ជាដើម​។ ដោយសារ​មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ បរិបទ​នៃ​ការ​កាត់​ស្បែក​ចុង​លិង្គ មិនមែន​អនុវត្តន៍​តែ​លើ​ក្មេងប្រុស​ឥស្លាម​នោះទេ មាតាបិតា ឬ​បុរស​ដែល​យល់ដឹង​ពី​បញ្ហា​នេះ បានសម្រេច​ចិត្ត​កាត់​ស្បែក​នេះ​ចោល ដើម្បី​អនាម័យ​ខ្លួនប្រាណ ពិសេស​ដើម្បី​បង្ការ​ពី​ជំងឺ​ផ្សេងៗ​មកលើ​ខ្លួនឯង ក៏ដូចជា​ចម្លង​ទៅដល់​ដៃគូ​។​ល​។ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​នេះ បាន​ណែនាំ​ឱ្យ​មាតាបិតា​ត្រូវ​ចេះ​តាមដាន​កូនៗ ប្រសិនបើ​មាន​ភាពមិនប្រក្រតី​លើ​ស្បែក​ចុង​លិង្គ មិនត្រូវ​ខ្មាសអៀន និង​ប្រញាប់​នាំ​កូន​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​

 
 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត កូប រ៉​លី ប្រធាន​គ្លីនិក HBB-Phnom Penh ដែល​លោក​វេជ្ជបណ្ឌិត​នឹង​បកស្រាយ​លម្អិត​លើ​បញ្ហា​ទាំងនេះ ៖
 
 
 
 
 
 

Tag:
 សុខភាព​
  កាត់​ស្បែក​ចុង​លិង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com