ជាតិ
«ព្រៃឡង់» ជាភាសាជនជាតិគួយ មានន័យថា «ព្រៃរបស់យើង»
× រូបភាពទាំងនេះ គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ «ព្រៃឡង់» គឺជាតំបន់ព្រៃបម្រុងទុក ដែលលាតសន្ធឹងលើទឹកដីនៃខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង នាភាគខាងជើងនៃប្រទេសកម្ពុជា។
«ព្រៃឡង់» ជាភាសារបស់ជនជាតិគួយ កម្ពុជា មានន័យថា «ព្រៃរបស់យើង» ។ «ព្រៃឡង់» ត្រូវបានគេចាត់ទុកថា ជាព្រៃ «អាម៉ាហ្សូន» របស់ប្រទេសកម្ពុជា ដែលជាជម្រកសម្រាប់សត្វជិតផុតពូជ និងបក្សីជាច្រើនប្រភេទ រួមទាំងខ្លាឃ្មុំព្រះអាទិត្យ ដំរី ខ្លារខិន និងខ្លា។
បន្ថែមពីលើនេះ «ព្រៃឡង់» គឺជាប្រភពដែលគ្រប់គ្រងលំហូរទឹក និងដីល្បាប់ចូលទៅក្នុងអាងបឹងទន្លេសាប ជាជម្រកពង-កូនដ៏សំខាន់សម្រាប់មច្ឆជាតិ ព្រមទាំងជាតំបន់ដែលមានសក្តានុពលខ្ពស់ក្នុងការផ្តល់ហិរញ្ញប្បទានឥណទានកាបូន សម្រាប់ប្រទេសកម្ពុជាផងដែរ។ មានន័យថា ព្រៃដ៏ពិសេសនេះមានសារៈសំខាន់ណាស់ សម្រាប់និរន្តរភាពបរិស្ថានរយៈពេលវែងរបស់ប្រទេសកម្ពុជា ព្រមទាំងសម្រាប់សន្តិសុខស្បៀង និងទឹកផងដែរ។ សូមចូលរួមយុទ្ធនាការការពារព្រៃឡង់រួមគ្នាជាមួយ USAID Cambodia Green Future ទាំងអស់គ្នា!
[English below] ពិធីសម្ពោធន៍យុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្ដូរឥរិយាបទសង្គម...
Posted by USAID Cambodia Green Future on Tuesday, 29 September 2020
© រក្សាសិទ្ធិដោយ thmeythmey.com