ជាតិ
សង្គមជាតិ
ស្រុក​កណ្តាលស្ទឹង អង្គស្នួល និង​ក្រុង​តាខ្មៅ កំពុង​រងគ្រោះ​ដោយសារ​ឥទ្ធិពល​ជំនន់​ពី​ស្ទឹង​ព្រែក​តោ្ន​ត​
14, Oct 2020 , 2:58 pm        
រូបភាព
​ស្រុក​កណ្តាលស្ទឹង ស្រុក​អង្គស្នួល និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល កំពុង​រងគ្រោះ​ដោយ​ជំនន់​ភ្លៀង និង​ស្ទឹង​ព្រែក​ត្នោត​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកណ្តាល នា​រសៀល​ថ្ងៃទី​១៤​តុលា​នេះ ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​នេះ បាន​ហក់​ឡើង​កម្ពស់​៩.២០​ម៉ែត្រ ដែល​លើសពី​កម្រិត​ឱ្យ​ប្រុងប្រយ័ត្ន​នៅត្រឹម​៧​ម៉ែត្រ ប៉ុណ្ណោះ​។

 
​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​អភិបាល​កណ្តាល បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា សម្រាប់​ស្រុក​កណ្តាលស្ទឹង មាន​ឃុំ​ចំនួន​៤​ដែល​បាន​និង​ប្រឈម​ផលប៉ះពាល់​ខ្លាំង​គេ​។ ក្នុងនោះ​មាន​ឃុំ ដើម​ឬ​ស ឃុំ​កន្សោម ឃុំ​តា​មោក ជាមួយគ្នានេះ លោក​ គង់ សោភ័​ណ្ឌ បាន​ប្រាប់​ឱ្យ​ពលរដ្ឋ​រស់នៅក្នុង​ឃុំ​ទាំងនោះ​មេត្តា​ប្រុងប្រយ័ត្ន​ឱ្យ​ខ្ពស់ និង​ត្រៀមខ្លួន ជម្លៀស​ទីទួល​សុវត្ថិភាព ដែល​បានរៀបចំ​រួចស្រេច​។ 
 
​ដោយឡែក សម្រាប់​ស្រុក​អង្គស្នួល និង​ទីក្រុង​តាខ្មៅ​វិញ ក៏​ប្រឈម​ខ្ពស់​នៃ​ជំនន់​ទឹកភ្លៀង​ធា្ល​ក់​ពី​ខេត្ត​កំពង់ និង​ស្ទឹង​ព្រែក​ត្នោត​ផងដែរ​។ លោក គង់ សោ​ភ័​ណ្ឌ បាន​អះអាង​ប្រាប់​ដូច្នេះ​៖«​ប្រសិន​ល្ងាច​នេះ មាន​ភ្លៀង​ធ្លាក់​ត្រឹម​២​ទៅ​៣​ទៀត​នោះ លិចលង់​តែ​ធ្ងន់ធ្ងរ​»៕ 

Tag:
 ជំនន់​ទឹកភ្លៀង​
  ស្រុក​កណ្តាលស្ទឹង ស្រុក​អង្គស្នួល​
  ក្រុង​តាខ្មៅ​
© រក្សាសិទ្ធិដោយ thmeythmey.com