ជាតិ
ក្រសួងបរិស្ថាន កំពុងរៀបចំពិព័រណ៍សត្វស្លាប លើកទី២ នៅសៀមរាប
17, Oct 2020 , 9:59 am        
រូបភាព
សៀមរាប៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិព័រណ៍សត្វស្លាបលើកទី២ នៅថ្ងៃទី១៧ និង១៨ តុលានេះ នៅបរិវេណសួនច្បារមាត់ស្ទឹងសៀមរាប។ ពិព័រណ៍នេះរៀបចំឡើងក្រោមប្រធានបទ «ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ»។

 
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្ដា ឱ្យដឹងថា ពិព័រណ៍នេះធ្វើឡើងក្នុងបំណងដើម្បីផ្សព្វផ្សាយពីសត្វស្លាប ការថតរូបសត្វស្លាប និងជីវចម្រុះនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយឱ្យយល់ដឹងជារួមពីបញ្ហាទាំងនេះ។ លោកបន្ថែមថា ពិព័រណ៍នេះមានការចូលរួមពីក្រុមអ្នកថតសត្វស្លាបទូទៅប្រទេសកម្ពុជាផងដែរ។ 
 
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ក្នុងពិព័រណ៍រយៈពេល២ថ្ងៃនេះ ក្រៅពីមានការតាំងពិព័រណ៍រូបភាពសត្វស្លាបនៅកម្ពុជា ក៏មានការធ្វើបទបង្ហាញស្ដីពីការអភិរក្សសត្វស្លាប និងកម្មវិធីមើលសត្វស្លាបនៅតំបន់ភ្នំក្រោម និងការកម្មវិធីមួយចំនួនទៀត៕
 
 

Tag:
 សត្វស្លាប
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com