ជាតិ
រាល់ការធ្វេីប្រតិបត្តិការតាមរយះកម្មវិធីទូរស័ព្ទដៃ​ អេ​ អឹម​ ខេ​ Mobile App នឹងទទួលបានពិន្ទុសន្សំប្តូរយករង្វាន់ជាច្រេីន
17, Oct 2020 , 4:48 pm        
រូបភាព
ដោយ: ថ្មីៗ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទើបតែប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់បែបបច្ចេកវិទ្យា (QR Payment)  ដែលជាមុខងារទូទាត់មួយរហ័សទាន់ចិត្ត ពោលគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទូទាត់ ដោយមិនចំាបាច់ប្រើប្រាស់សាច់ប្រាក់នោះទេ។ លោក គា បូរាណ ជាប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  AMK បានបញ្ជាក់បន្ថែមនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា សម្រាប់មុខងារទូទាត់ថ្មី AMK PAY ឬ QR Payment គឺមិនត្រឹមតែផ្តល់ភាពងាយស្រួល និងទូទាត់លឿនដល់អតិថិជននោះទេ ប៉ុន្តែក៏នឹងផ្តល់សារប្រយោជន៍យ៉ាងច្រើន ទៅដល់អាជីវកម្មបែបលក់រាយផងដែរ ជាពិសេសគឺសន្សំថ្លៃដើមលើការរក្សាទុកសាច់ប្រាក់ និងធានាថាប្រាក់ដែលទទួលបានពីអតិថិជនគ្មានហានិភ័យ។

 
ក្នុងឱកាសប្រកាសដាក់ឲ្យប្រើប្រាស់ការទូទាត់បែបបច្ចេកវិទ្យាថ្មីនេះដែរ  លោក គា បូរាណ ក៏បង្ហើបពីកម្មវិធីផ្តល់ជូនពិសេសដើម្បីលើកទឹកចិត្តអតិថិជន ដែចុះឈ្មោះប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ អេ អឹម ខេ Mobile App ភ្លាម នឹងទទួលបាន ១០០ពិន្ទុភ្លាមៗ ដើម្បីអាចប្តូរជាលុយ ឬសន្សំប្តូរយកវត្ថុអនុស្សាវរីយ៍ជាច្រើនពី AMK រួមមានដបទឹកម៉ាក Lock & Lock និងតុក្កតាដ៏ស្រស់ស្អាតជាច្រើន ។ 
 
 
ដើម្បីជម្រាបកាន់តែច្បាស់ សូមអញ្ជើញលោកអ្នកនាង ស្តាប់កិច្ចសម្ភាសរវាងសារព័ត៌មានថ្មីៗ និងលោក គា បូរាណ នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ  AMK ខាងក្រោមនេះ៖
 
 
សូមជម្រាប់ជូនថា តាមរយៈកម្មវិធីទូរស័ព្ទដៃ អេ អឹម ខេ Mobile អតិថិជន អាចធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដូចជា៖ 
 
-បង់វិក្កបត្រទឹក ភ្លើង សំរាម សេវាអ៊ីនធឺណិត ទូរទស្សន៍ខ្សែកាប 
-ទិញកាតទូរស័ព្ទ 
-បង់ថ្លៃទិញ
-វេរលុយបរិច្ចាគមូលនិធិសប្បុរសធម៌ 
-វេរលុយទៅធនាគារក្នុងស្រុក វ៉ាឡេតបាគង ផាយផេ ជាពិសេស
-អាចវេរលុយតាមរយៈ គណនី ឬលេខកូដ ហើយ អ្នកទទួល ក៏អាចដកតាមរយៈ បណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយរបស់ អេ អឹម ខេ ដូចជានៅ ការិយាល័យ តាមម៉ាស៊ីនអេធីអឹម (ATM) និង ភ្នាក់ងារ អេ អឹម ខេ ជាង៥,០០០កន្លែង ទូទាំងប្រទេសទៀតផង៕
 




© រក្សាសិទ្ធិដោយ thmeythmey.com