យោធាអាមេរិកថា បុគ្គលិកកូរ៉េខាងត្បូងអាចត្រូវផ្អាកពីការងារ បើគ្មានកិច្ចព្រមព្រៀងថ្លៃចំណាយ
អន្តរជាតិ
យោធាអាមេរិកថា បុគ្គលិកកូរ៉េខាងត្បូងអាចត្រូវផ្អាកពីការងារ បើគ្មានកិច្ចព្រមព្រៀងថ្លៃចំណាយ
17, Oct 2020 , 7:59 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Suh Wook និងមេបញ្ជាការកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង (ឯកសណ្ឋានយោធា)។ រូបភាពពី Twitter US Forces Korea
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Suh Wook និងមេបញ្ជាការកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង (ឯកសណ្ឋានយោធា)។ រូបភាពពី Twitter US Forces Korea
ដោយ៖ កង ម៉េងហុង

យោធាអាមេរិក បានអះអាងថា ខ្លួនបានបុគ្គលិកកូរ៉េខាងត្បូងដែលធ្វើការឲ្យយោធាខ្លួននៅកូរ៉េខាងត្បូងពីលទ្ធភាពដែលពួកគេ អាចបាត់បង់ការងារ ខណៈការចរចាលើថ្លៃចំណាយរវាងវ៉ាស៊ីនតោន និងសេអ៊ូលមានដំណើរការតិចតួច។ ក្នុងលិខិតផ្ញើឲ្យក្រសួងការងារកូរ៉េខាងត្បូង  បុគ្គលិកកូរ៉េខាងត្បូងជិត ៩,០០០ នាក់ អាចនឹងត្រូវដាក់ឲ្យឈប់សម្រាកដែលគ្មានប្រាក់កម្រៃចាប់ពីខែមេសា ឆ្នាំ២០២១ ទៅ។

 
ការចរចារវាងអាមេរិក និងកូរ៉េខាងត្បូងលើកិច្ចព្រមព្រៀងស្តីពីការចែករំលែកការចំណាយក្នុងការថែរក្សាកងទ័ពអាមេរិក ២៨,៥០០ នាក់នៅកូរ៉េខាងត្បូង មិនទាន់មានផ្លែផ្កាឡើយ។ សម្ព័ន្ធមិត្តទាំងពីរ នៅតែខ្វែងគំនិតគ្នាថា តើកូរ៉េខាងត្បូងគួរចំណាយប៉ុន្មានលើការចំណាយសរុបក្នុងការពង្រាយកងទ័ពអាមេរិកនៅកូរ៉េខាងត្បូង (USFK) ដែលជាកេរ្តិ៍ដំណែលនៃសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ។ 
 
កាលពីខែមិថុនា ភាគីទាំងពីរ បានឯកភាពគ្នាលើការបន្តកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ ដោយក្នុងនោះកូរ៉េខាងត្បូងយល់ព្រមបង់ថ្លៃចំណាយសម្រាប់បុគ្គលិកកូរ៉េខាងត្បូងបួនពាន់នាក់។ មុនខែមិថុនានេះ បុគ្គលិកកូរ៉េខាងត្បូង ត្រូវបានដាក់ឲ្យស្ថិតក្រោមឈប់សម្រាក់គ្មានប្រាក់ខែរួចទៅហើយ។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap នៅក្នុងលិខិតមួយនៅថ្ងៃទី៥ ខែតុលាដែល USFK ផ្ញើទៅក្រសួងការងារ កញ្ចប់ទឹកប្រាក់បណ្ដោះអាសន្ន នឹងផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូខាងមុខ ហើយលុយដែលអាចចំណាយលើប្រាក់ខែបុគ្គលិកក្នុស្រុកអាចបន្តរហូតដល់ខែមីនា ឆ្នាំ២០២១ តែប៉ុណ្ណោះ។ 
 
«អវត្តមានកិច្ចព្រមព្រៀងលើថ្លៃចំណាយ ឬក៏កិច្ចព្រមព្រៀទ្វេភាគីណាមួយ, USFK ចាំបាច់ត្រូវតែបញ្ឈប់បុគ្គលិកជាតិកូរ៉េខាងត្បូងដែលចាប់ផ្តើមមិនហួសថ្ងៃទី១ ខែមេសានោះទេ។» យោធាអាមេរិកបញ្ជាក់បែបនេះ។  
 
ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា កូរ៉េខាងត្បូងគួរតែបង់ប្រាក់ច្រើនជាងនេះ។ 
 
កិច្ចពិភាក្សាក្នុងការចែករំលែកការចំណាយ ជាចំណុចដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំនៅសប្តាហ៍នេះរវាងរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Suh Wook និងសមភាគីអាមេរិកលោក Mark Esper នៅទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រមុខការពារជាតិទាំងពីរ បានយល់ព្រមបញ្ចប់កិច្ចព្រមព្រៀងមួយ ព្រោះអវត្តមានកិច្ចព្រមព្រៀងលើថ្លៃចំណាយនេះ នឹងប៉ះពាល់ដល់សម្ព័ន្ធភាព៕

Tag:
 អាមេរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com