ជាតិ
រថយន្ត
ផលិត​ជិត​៥០​ឆ្នាំមុន តែ​ឡាន LINCOLN តួ​វែង នៅតែ​ស្រស់ស្អាត និង​លេចធ្លោ
19, Oct 2020 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ យានយន្ដ​ដ្ឋា​ន Electric Motors Club កំពុង​ដាក់លក់​រថយន្ដ​បុរាណ​ដ៏​កម្រ​មាន​ណាស់​ក្នុងប្រទេស​។ ក្នុងនោះ​មាន​ឡាន​ម៉ាក LINCOLN ប្រភេទ Continental ម៉ូ​ឌែ​ល Mark V (៥) ផលិត​ឆ្នាំ​១៩៧៩​។ ពេលនេះ ដូច​ជាមាន​រថយន្ដ​ម៉ាក LINCOLN តែមួយគត់​ទូទាំងប្រទេស​កម្ពុជា​។ ទោះបីជា​ឡាន​បែប​គូ​ប៉េ (​ទ្វារ​ពីរ​) ប៉ុន្តែ​រថយន្ត​នេះ មាន​ភាព​ទូលាយ​ណាស់ ហើយ​វា​មាន​ទម្ងន់​ជាង​២​តោន មាន​ទទឹង​២​ម៉ែត្រ និង​បណ្ដោយ​ជិត​៦​ម៉ែត្រ​។ វា​នៅតែ​ស្រស់ស្អាត និង​មើលទៅ​នៅតែ​ទាក់ភ្នែក នៅក្នុង​សម័យ​ប​ច្ចុ​ប្ប​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​លោកអ្នក​ស្តាប់​កិច្ច​សម្ភារ​វាង​នាយ​យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ស្រៀ​ង អភិរក្ស​អ្នកគ្រប់គ្រង​បណ្តាញ​សង្គម​របស់ Electric Motors Club ដូចតទៅ​៖
 
 
 
 
​រថយន្ដ LINCOLN Continental ត្រូវ​ផលិត​ចាប់ពី​ឆ្នាំ​១៩៣៩ រហូតដល់​សព្វថ្ងៃនេះ នៅ​សហរដ្ឋអាមេរិក​។ LINCOLN Continental Mark V ត្រូវបាន​លក់​ចេញ​ចំនួន ២២៨ ៨៦២ គ្រឿង ពី​ឆ្នាំ​១៩៧៧ ដល់​ឆ្នាំ​១៩៧៩​។ Mark V គឺជា​ម៉ូ​ឌែ​ល Mark ដែល​លក់ដាច់​ជាងគេ ក្នុងចំណោម ៨​ម៉ូ​ឌេ​ល (​រហូតដល់​ពេលបច្ចុប្បន្ន​មាន​ដល់​ម៉ូ​ឌែ​ល Mark VIII)​។ 
 
​រថយន្ដ​ម៉ាក LINCOLN ប្រភេទ Continental ម៉ូ​ឌែ​ល Mark V របស់​យានដ្ឋាន EMC ជា​សេរី Collector ដែលជា​សេ​រ៊ី​ចុងក្រោយ របស់ Mark V​។ កាលពី​លក់​ថ្មី LINCOLN Continental Mark V មានតម្លៃ​ដើម ២២ ០០០ ដុល្លារ​អាមេរិក ហើយ​អតិថិជន​ដែល​ជ្រើសរើស​សេ​រ៊ី Collector ត្រូវ​ថែម ៨ ០០០ ដុល្លារ មាន​ឧបករណ៍​បន្ថែម​ជាប់​ជាមួយ​សព្វគ្រប់​ទាំងអស់​។ រថយន្ដ LINCOLN Continental Mark V Collector ត្រូវបាន​លក់​អស់ ៦ ៩៣៩ គ្រឿង ហើយ​ក្នុងនោះ​មាន​ពណ៌​ស ដូច​របស់​យានដ្ឋាន EMC អស់ ២ ០៤០ គ្រឿង​។​
 
LINCOLN គឺជា​ក្រុមហ៊ុន​រថយន្ដ​អាមេរិកាំង ដែល​ត្រូវបាន​បង្កើត​ឆ្នាំ​១៩១៧​។ ម៉ាក FORD (​ស្តង់ដារ​គុណភាព​លេខ​៣) MERCURY (​ស្តង់ដារ​គុណភាព​លេខ​២) និង LINCOLN (​ស្តង់ដារ​គុណភាព​លេខ​១) ជា​កម្មសិទ្ធិ​របស់​ក្រុម FORD​។ LINCOLN ស្ទើរតែ​មិន​នាំ​ចេញទៅ​ក្រៅ​ទ្វីបអាមេរិក នោះទេ​៕
 















Tag:
 រថយន្ត​
 ​ឡាន​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com