ជាតិ
អត្ថបទពាណិជ្ជកម្ម
ការសិក្សា​របស់ Visa បង្ហាញ​ពី​ឱកាស​នៃ​ការទូទាត់​ប្រាក់​តាមរយៈ​ទូរស័ព្ទដៃ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក
21, Oct 2020 , 4:33 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០៖ ខណៈដែល​អតិថិជន និង​បណ្តា​អាជីវកម្ម នៅ​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក កាន់តែ​ងាក​ទៅរក​ការទូទាត់ តាមរយៈ​ឌីជីថល ក្នុងកំឡុងពេល​មាន​ប្រឈមមុខ នឹង​ជំងឺ​រាតត្បាត COVID-19 ក្រុមហ៊ុន Visa កំពុង​អំពាវនាវ​ដល់​ឧស្សាហកម្ម​ទូទាត់ ដើម្បី​ព​ន្លឿ​នរក​ដំណោះស្រាយ ទទួលយក​ការទូទាត់​តាមរយៈ​ទូរស័ព្ទដៃ ដោយ​ការដាក់​ប៉ះ​ដើម្បី​បង់ប្រាក់ “Tap to Phone” នៅក្នុង​ប្រទេស​កម្ពុជា​។ ការទូទាត់​បែប​ថ្មី​ណេះ អាច​នាំ​ឲ្យ​អាជីវកម្ម​ខ្នាត​មីក្រូ និង​ខ្នាតតូច កាន់តែច្រើន នឹង​ទទួលយក​បរិបទ នៃ​សេដ្ឋកិច្ច​ឌីជីថល​។ បច្ចេកវិទ្យា ដាក់​ទូរស័ព្ទ​ប៉ះ​ដើម្បី​បង់ប្រាក់ “Tap to Phone” អាចឱ្យ​អ្នកលក់​ទទួលយក​ការទូទាត់ ដោយ​គ្មាន​ការទាក់ទង​ដោយផ្ទាល់ តាមរយៈ​ការប្រើប្រាស់​ទូរស័ព្ទដៃ តាម​ដំណើរការ​ប្រព័ន្ធ Android NFC-enabled smartphones ដោយ​មិនចាំបាច់ ត្រូវ​ប្រើ​បុគ្គលិក​នៅ​បញ្ជរ​គិត​ប្រាក់ ដើម្បី​ទទួលយក​ការទូទាត់​នោះទេ​។​
 
​ការស្រាវជ្រាវ​ថ្មី​ពី Visa បាន​រកឃើញថា អតិថិជន​ភាគច្រើន (៥៥%) នៃ​អាស៊ី​ប៉ាស៊ីហ្វិក​ទំនងជា​ចូលចិត្ត​ប្រើការ​ទូទាត់ តាមរយៈ​ការដាក់​ទូរស័ព្ទដៃ ប៉ះ​ដើម្បី​បង់ប្រាក់ “Tap to Phone payments” នេះ ទោះបីជា​បច្ចេកវិទ្យា មិនទាន់​ទូលំទូលាយ​នៅក្នុង​តំបន់​ក៏ដោយ​។ ការស្រាវជ្រាវ​នេះ គួបផ្សំ​នឹង​ភាព​ពេញនិយម នៃ​ការទូទាត់​តាមរយៈ contactless នៅ​កម្ពុជា ក្នុង​អត្រា​ជាង ៤២% នៃ​ប្រតិបត្តិការ Visa កាត​ទាំងអស់ បាន​បង្ហាញថា ការទូទាត់​តាមរយៈ​ទូរស័ព្ទ​អាច​ក្លាយជា​និន្នាការ​ពេញនិយម​ថ្មី​មួយ ដែល​នឹងត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​ប្រទេស កម្ពុជា ផងដែរ​។​
 


​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ប្រទេស​កម្ពុជា មាន​អត្រា​នៃ​ការប្រើប្រាស់​ទូរស័ព្ទដៃ​ខ្ពស់ ដោយ ៩៦% នៃ​ប្រជាជនមាន​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន ហើយ​ស្ទើរតែ​ពាក់កណ្តាល មានលទ្ធភាព​ប្រើប្រាស់​អ៊ីនធឺណិត​។ បន្ថែម​លើ​ការទូទាត់​តាមរយៈ ឌីជីថល​ដែល​កំពុងតែ​កើនឡើង ប្រទេស​កម្ពុជា ក៏​កំពុង​ស្ថិតក្នុង​ជំហរ​ដ៏​ប្រសើរ​មួយ ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​ទម្រង់ នៃ​ការទូទាត់​បែប contactless តាមរយៈ​ទូរស័ព្ទដៃ​។  ជាមួយ​ការបើក​ដំណើរការ​ទូទាត់ តាមរយៈ​ទូរស័ព្ទដៃ នេះ​ក៏​ដើម្បី​ឆ្លុះបញ្ចាំង​ពី​សុវត្ថិភាព និង​ភាពងាយស្រួល របស់​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ពួកគាត់​មាន​ទម្លាប់​ប្រើប្រាស់​រួចទៅហើយ​នោះ​ផងដែរ ហើយ​យើង​មាន​ជំនឿ​ចិត្ត​ថា ការទូទាត់​តាមរយៈ​ទូរស័ព្ទដៃ​បែប contactless នឹង​កាន់តែ​បង្កើន​ទំនុកចិត្ត សម្រាប់​ប្រជាជាតិ​ទាំងមូល នៅក្នុង​ការជ្រើសរើស​យក​ការទូទាត់ តាមរយៈ​ឌីជីថល​នៅ​ទូទាំងប្រទេស​» ។​
 
​ស្រួល ងាយ​ប្រើ និង​មិនចាំបាច់​ប៉ះពាល់​សាច់ប្រាក់​សុទ្ធ ជាមួយ​អ្នកប្រើប្រាស់​
 
​បន្ថែម​លើ​ហេដ្ឋារចនាសម្ព័ន្ធ នៃ​បញ្ជរ​បង់ប្រាក់​បែប​សាមញ្ញ សម្រាប់​អាជីវកម្ម បច្ចេកវិទ្យា Tap to Phone នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន ដល់​អ្នកប្រើប្រាស់​។ ក្នុងចំណោម​អ្នកប្រើប្រាស់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ត្រូវបាន​ស្ទង់​មតិ គេ​បាន​រកឃើញថា ភាពងាយស្រួល​នៃ​ការប្រើប្រាស់​ត្រូវបាន​គេ​វាយតម្លៃថា ជា​ហេតុផល​កំពូល​ដែល​អាច​ជំរុញ​ឱ្យ​ពួកគេ ចង់​សាកល្បង​ប្រើការ​ទូទាត់​តាមរយៈ Tap to Phone នេះ (៥២%) បន្ទាប់មក​គឺ​ការ​សន្សំសំចៃ​ពេលវេលា (៥១%) និង​លុបបំបាត់​តម្រូវការ ក្នុងការ​កាន់​សាច់ប្រាក់​សុទ្ធ (៥០%) ។​


 
​អតិថិជន ៤០% បាន​វាយតម្លៃ​លើ​សុវត្ថិភាព ដែល​នេះ​ក៏​ជា​កត្តា​មួយ ដែល​ជំរុញ​ឲ្យ​ពួកគេ​ទទួលយក​ការទូទាត់ តាមរយៈ Tap to Phone នេះ​ផងដែរ​។ ទោះយ៉ាងណា Visa ជឿថា វា​ពិតជា​ចាំបាច់​ណាស់ សម្រាប់​ឧស្សាហ​កម្មនេះ ក្នុងការ​ធ្វើការ​រួមគ្នា ដើម្បី​អប់រំ​អ្នកប្រើប្រាស់​អំពី​លក្ខខណ្ឌ​សុវត្ថិភាព​។ ការបាត់បង់​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ព័ត៌មាន​ផ្ទាល់ខ្លួន ត្រូវបាន​គេ​ចាត់ទុកថា​ជា​ក្តីបារម្ភ​ជុំវិញ ការប្រើប្រាស់​បច្ចេកវិទ្យា Tap to Phone​។ ដំណោះស្រាយ​ការទូទាត់​តាមរយៈ Tap to Phone ដើម្បី​នាំមក​នូវ​សុវត្ថិភាព​ខ្ពស់​ទាំង​ខាង អ្នកទិញ និង​អ្នកលក់ និង​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្តង់ដារ​ខ្ពស់​របស់ Visa សម្រាប់​ការទូទាត់​ដែលមាន​សុវត្ថិភាព​។ ដំណោះស្រាយ​នីមួយៗ ឆ្លងកាត់​ដំណើរការ​វិ​ញ្ញាប​នក​ម្ម ដែល​ពឹងផ្អែក​ខ្លាំង​រួមទាំង​ការវាយតម្លៃ​សុវត្ថិភាព ដោយ​មន្ទីរពិសោធន៍​ស​ន្តិ​សុខ​ជំនាញ ដែល​ត្រូវបាន​ទទួលស្គាល់​ជាស​កល​។ ដំណោះស្រាយ​ទាំងនេះ ក៏ត្រូវ​បាន​គាំទ្រ​ដោយ​ស្តង់ដារ​ឧស្សាហកម្ម ដែល​ត្រូវបាន​បង្កើត និង​ផ្សព្វផ្សាយ ដោយ​ក្រុមប្រឹក្សា​ស្តង់ដារ​សុវត្ថិភាព PCI ផងដែរ​។​


 
​ហាង​លក់ទំនិញ ភោជនីយដ្ឋាន និង​កន្លែង​លក់​អាហារ ជា​កន្លែង​ពេញនិយម​សម្រាប់​Tap to Phone

​ការស្រាវជ្រាវ​របស់ Visa ក៏បាន​ពិនិត្យមើល​កន្លែង ដែល​អតិថិជន​ចូលចិត្ត​ការទូទាត់ តាមរយៈ Tap to Phone នេះ​ផងដែរ​។ អ្នកចូលរួម​ស្ទង់​មតិ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បានលើកឡើង​ពី​ការចូល​ចិត្ត​ប្រើ​វា នៅក្នុង​ហាង​លក់ទំនិញ ៥៩% ដែល​ឆ្លុះបញ្ចាំង​ពី​ចំណូលចិត្ត លើ​ប្រតិបត្តិការ​រហ័ស និង​ងាយស្រួល​។ ជាង​ពាក់កណ្តាល (៥៦%) បាន​និយាយថា ពួកគេ​ចង់​ឲ្យ​មានការ​ទូទាត់​បែបនេះ នៅតាម​បណ្តា​ភោជនីយដ្ឋាន ការធ្វើ​បែបនេះ ពួកគាត់​នឹងមិន​ចាំបាច់​ដើរចេញ​ពី​តុ​អាហារ​នោះទេ​។ អាហា​រដ្ឋា​ន តូប​លក់ទំនិញ​តាម​ដងផ្លូវ និង​បញ្ឈរ​លក់ទំនិញ គឺជា​កន្លែង​ពេញនិយម​បំផុត​លំដាប់​ទី ៣ ដោយ​ទទួលបាន ៥២% នៃ​ចំនួន​សរុប​នៃ​ការស្ទង់មតិ​។ ការស្ទង់មតិ​ស្រដៀង​គ្នា​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​កម្ពុជា ក៏បាន​បង្ហាញថា ៧៩% នៃ​អ្នកប្រើប្រាស់ ចាប់អារម្មណ៍​លើ​ការប្រើប្រាស់​ការទូទាត់​តាមរយៈ​ទូរស័ព្ទ​បែប contactless នៅតាម​បណ្តា​ហាង​ទំនើប និង​ផ្សារ​ទំនើប​។​
 
​អ្នកស្រី ជុំ ម៉ូ​នី​កា បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖«​សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​ខ្នាត​មីក្រូ ការទូទាត់​តាម Tap to Phone  គឺជា​វិធីសាស្ត្រ នៃ​ការទូទាត់​ដែល​ចំណាយ​តិច ក្នុងការ​ទូទាត់​តាមរយៈ Visa និង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន ពី​ពាណិជ្ជកម្ម​បែប​ឌីជីថល​នេះ​។ អ្វីដែល​កាន់តែ​ពិសេស ទៅទៀត​គឺ​វា​សម្រួល ដល់​អ្នកប្រើប្រាស់​ដែល​ងាក​ទៅរក​ការ​ទំនិញ សេវាកម្ម និង​ការប្រើប្រាស់​ការទូទាត់​តាមបែប​ឌីជីថល ដែល​ពួកគាត់​ត្រូវការ​រក្សា​គម្លាត​រវាង​បុគ្គល នៅក្នុងរ​បទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 នាពេល​បច្ចុប្បន្ន​។ អតិថិជន​ដែលមាន​តម្រូវការ ទិញ​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ កំពុង​សំឡឹង មើល​វិធីសាស្ត្រ​នៃ​ការទូទាត់​ដែល​ឆាប់រហ័ស​ប្រកបដោយ​សុវត្ថិភាព និង​ងាយស្រួល ហើយ​ចំណែក អាជីវករ​វិញ​ភាពរហ័សរហួន និង​ភាពងាយស្រួល នៅពេល​បម្រើសេវា​ជូន​អតិថិជន គឺជា​អាទិភាព​សម្រាប់​ពួកគាត់​។ ដោយ​មើលឃើញ ពី​តម្រូវការ​របស់​អតិថិជន និង​ឱកាស​សម្រាប់​អាជីវកម្ម​បែបនេះហើយ ទើប​ការទូទាត់​តាមរយៈ Tap to Phone  កាន់តែ​អាច​ផ្តល់ជូន​ពាណិជ្ជករ នូវ​ហេតុផល​កាន់តែច្រើន​ដើម្បី​ចាប់ផ្តើម ទទួលយក​ការបង់ប្រាក់​តាមរយៈ​ឌីជីថល ហើយ​ក្នុងពេល​តែមួយ វា​ក៏​នឹង​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​ផងដែរ​»​។ 
 


​ក្រុមហ៊ុន Visa កំពុងធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្តល់​សេវា​បច្ចេកវិទ្យា​ចំនួន​៩ ហើយ​កំពុង​សហការ​ជាមួយ​ដៃគូ អ្នកទិញ និង​ក្រុមហ៊ុន Fintech ជាច្រើន​ដើម្បី​នាំយក​ដំណោះស្រាយ​នានា​មកកាន់​ទីផ្សារ​។ Visa និង​ដៃគូ​របស់ខ្លួន​បាន​បើក​ដំណើរការ​ដំណោះស្រាយ Tap to Phone នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌា ខណៈ​កំពុងតែ​រៀបចំ​សម្រាប់​ទីផ្សារ​នី​អាស៊ី​ប៉ាស៊ីហ្វិក​ជាច្រើន​ទៀត​ដែល​នឹង​អនុវត្តតាម​នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ​។ 
 
​វិធីសាស្ត្រ​៖ ការសិក្សា​លើ​បច្ចេកវិទ្យា Tap to Phone នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ការសិក្សា​លើ​បច្ចេកវិទ្យា Tap to Phone នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ YouGov នៅ​ចន្លោះ​ថ្ងៃទី​១៦ ដល់ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ ក្នុងចំណោម​មនុស្សពេញវ័យ​ចំនួន ៦,៨៣២ នាក់ ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​នៅ​អូស្ត្រាលី ហុងកុង ឥណ្ឌា ម៉ាឡេស៊ី នូ​វែ​ល​ហ្សែ​ឡង់ សិង្ហ​បុរី និង​តៃវ៉ាន់​៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com