ជាតិ
ពីនេះ ពីនោះ
រវើរវាយ ៖ រ​វាយ​និយាយ​ផ្តេសផ្តាស​រាយ​មើ រ​វើ​និយាយ​ផ្តេសផ្តាស​រាយមាយ​
24, Oct 2020 , 7:29 am        
រូបភាព
​តាម​វចនានុក្រម «​រវើរវាយ​» មានន័យថា និយាយ​ផ្ដេសផ្ដាស ព្រោះ​ឃើញ​នេះ​ឃើញ​នោះ ដោយ​ភ្លាំង​ស្លុង​ស្មារតី​ក្នុង​វេលា​ដែល​កំពុង​ឈឺ​គ្រុនក្ដៅ​ខ្លាំង​។ ប្រពន្ធ​ខ្ញុំ​គ្រុន​ធ្ងន់​ណាស់ យប់មិញ​ចេះតែ​រវើរវាយ​ទាល់​ព្រឹក​។ ពាក្យ​នេះ ក៏​មានន័យថា ដែល​រាយមាយ ចាប់​អ្វី​មិន​ប្រាកដ​,  មិន​ស៊ប់​។ គំនិត​រវើរវាយ​, ធ្វើការ​រវើរវាយ ។​

 
​បរិវារស័ព្ទ «​រ​វាយ​» អាច​គន្លាស់​បានជា​ពាក្យ «​រ​វាយ​និយាយ​ផ្តេសផ្តាស​រាយ​មើ គឺ រ​វើ​និយាយ​ផ្តេសផ្តាស​រាយមាយ​»​។​
 
​ដកស្រង់​ចេញពី «​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ​» និពន្ធ​ដោយ លោក ស៊ីសុវត្ថិ ប៉ូរ​ក្ខ​ស៊ី និង​ផ្សាយ​ចេញពី​សមាគម​សម្តេច ជួន ណាត ឆ្នាំ​១៩៧២
 
 

Tag:
 បរិវារស័ព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com