អត្ថបទពាណិជ្ជកម្ម
បុរសម្នាក់ឈ្នះរង្វាន់១០លានរៀល ពីទឹកត្រចៀកកាំមាសដបកំប៉ោងដំបូងគេក្នុងខេត្តសៀមរាប
23, Oct 2020 , 9:53 am        
រូបភាព
ដោយ: ថ្មីៗ
បុរសម្នាក់ជាអាជីវករលក់ដូរគ្រឿងទេស នៅខេត្តសៀមរាប មានសំណាងបានឈ្នះរង្វាន់ធំ ប្រាក់សុទ្ធចំនួន១០លានរៀល ពីទឹកត្រចៀកកាំមាសដបកំប៉ោង។
បុរសដែលមានសំណាងបានឈ្នះរង្វាន់ប្រាក់សុទ្ធចំនួន១០លានរៀលពីទឹកត្រចៀកកាំមាសដបកំប៉ោងរូបនេះ ឈ្មោះ ឃាវ ប៊ុនគា អាយុ៣៣ឆ្នាំ ជាអាជីវករលក់ដូរគ្រឿងទេសនៅផ្ទះ ស្ថិតក្នុងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានកូនតូចចំនួន២នាក់នៅក្នុងបន្ទុក។ 
 


លោក ឃាវ ប៊ុនគា បានបញ្ជាក់ឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រាកក្រោយពេលរៀបចំអីវ៉ាន់ក្នុងផ្ទះរួច ហើយមានអារម្មណ៍ថាអស់កម្លាំង ក៏យកទឹកត្រចៀកកាំមាសដបកំប៉ោង ដែលដាក់ក្លាសេក្នុងទូរទឹកកក សម្រាប់លក់មួយដប មកទទួលទាន លុះពេលគាស់គម្របដប ក៏ស្រាប់តែឃើញមានរង្វាន់១០លានរៀលតែម្ដង។ ភ្លាមនោះ លោកពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយក៏ស្រែកប្រាប់ប្រពន្ធ និងទូរស័ព្ទប្រាប់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅលើគម្របដបតែម្ដង។ 
 
បន្ទាប់ពីទទួលបានប្រាក់រង្វាន់ធំ ១០លានរៀលពីទឹកត្រចៀកកាំមាសដបកំប៉ោងនេះ លោកនឹងយកទៅពង្រីកមុខរបរ និងអាជីវកម្មរបស់លោកបន្ថែមទៀត។ ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនទឹកត្រចៀកកាំមាសដបកំប៉ោង ដែលបានបង្កើតកម្មវិធីចែករង្វាន់ប្រាក់លានយ៉ាងសន្ធឹកសន្ធាប់។ 
 
រាល់អតិថិជនដែលទទួលទានទឹកត្រចៀកកាំមាសដបកំប៉ោងនឹងទទួលបានសុខភាពល្អ សម្រស់ស្រស់ស្អាត ស្បែកមានសំណើម មានកំលាំងមាំមួន ហើយអាចទទួលទានបានគ្រប់វ័យ។ នៅក្នុងទឹកត្រចៀកកាំមាសដបកំប៉ោង មានសម្បូរទៅដោយដោយកូឡាជែន ដែលអាចរក្សាសម្រស់ស្បែកសភ្លឺ តឹងណែន ក្មេងជាងវ័យ ជាពិសេសសម្រាប់ស្រី្តកំពុងពពោះ ដែលអាចប៉ូវទាំងម្តាយ និងកូននៅក្នុងផ្ទៃឱ្យឆ្លាតវៃ។ ជួយពង្រឹងប្រពន្ធ័ការពាររាងកាយ ប្រឆាំងអុកស៊ីតកម្ម បង្កើនការកើតនៃកោសិកាថ្មី និងជំនួយដល់សួតកាត់បន្ថយក្អក ជំនួយបេះដូង សម្រួលប្រព័ន្ធរំលាយអាហារ និងផ្តល់ថាមពលដល់អ្នកជំងឺកំពុងតែឈឺ។ 
 
សូមបញ្ជាក់ថា ក្រុមហ៊ុនទឹកត្រចៀកកាំមាសដបកំប៉ោង បានបង្កើតកម្មវិធីចែករង្វាន់ប្រាក់លានយ៉ាងសន្ធឹកសន្ធាប់ជូនដល់បណ្តាអតិថិជនទាំងអស់ដែលតែងគាំទ្រផលិតផលរបស់ក្រុមហ៊ុន។ ទទួលទានទឹកត្រចៀកកាំមាសដបកំប៉ោង ទទួលបានទាំងសុខភាព ទទួលបានទាំងរង្វាន់ប្រាក់លានយ៉ាងច្រើន៕



(អត្ថបទពាណិជ្ជកម្ម)

Tag:
 Adzone
© រក្សាសិទ្ធិដោយ thmeythmey.com