ជាតិ
អត្ថបទពាណិជ្ជកម្ម
មូលនិធិ​គ្រោះទឹកជំនន់​របស់ Smart Axiata ទទួលបាន​ទឹកប្រាក់​បរិច្ចាគ​ចំនួន​៤​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​អ្នករងគ្រោះ នៅ​បន្ទាយមានជ័យ និង​បាត់ដំបង​
23, Oct 2020 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ​៖​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ - បន្ទាប់ពី​ការប្រកាស​អំពី​មូលនិធិ​គ្រោះទឹកជំនន់​របស់​ក្រុមហ៊ុន Smart Axiata កាលពី​សប្ដាហ៍​មុន  នៅពេលនេះ ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើម​ប្រើប្រាស់​ថវិកា ដែលមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ផ្ទាល់​ផង និង​ការបរិច្ចាគ​ពី​អតិថិជន​របស់ខ្លួន​ផង  ដើម្បី​ចែកចាយ​កញ្ចប់​អាហារ ដល់​គ្រួសារ​ចំនួន ២​ពាន់​គ្រួសារ ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​។
 
​កញ្ចប់​អាហារ រួមមាន​សរុប អង្គរ ២០ តោន មី​កេស ត្រីខកំប៉ុង និង​ទឹកស៊ីអ៊ីវ ដែល​ត្រូវបាន​ផ្ដល់ជូន​គ្រួសារ​នៅ​ខេត្ត​ទាំងពីរ អាច​ធ្វើបាន​ដោយសារ​ចិត្តសប្បុរស  របស់​អតិថិជន​ក្រុមហ៊ុន Smart  ក្នុង​ការចួលរួម​បរិច្ចាគ ដល់​មូលនិធិ​សង្គ្រោះ​ទឹកជំនន់ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ ក្រុមហ៊ុន Smart Axiata កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន​។​
 



​អតិថិជន​អាច​បន្ត​គាំទ្រ​ដល់​អ្នករងគ្រោះ​ដោយសារ​ទឹកជំនន់ ដោយ​គ្រាន់​ចុច *2020*50# និង *2020*100# ហើយ​ចុច​ប​ញ្ចូ​ន​លើ​ទូរស័ព្ទដៃ​របស់​ពួកគេ  ដើម្បី​បរិច្ចាគ 50 សេន ឫ ១ ដុល្លារ ។ ចំពោះ​ថវិកា​បរិច្ចាគ​ទៅកាន់​មូលនិធិ​នេះ ក្រុមហ៊ុន Smart បាន​ចូលរួម​បរិច្ចាគ​ស្មើនឹង​ចំនួន​ដែល​អតិថិជន​បរិច្ចាគ​ដែរ រហូតដល់ ២០ ម៉ឺន​ដុល្លារ ផងដែរ​។ ចាប់តាំងពី មូលនិធិ​ត្រូវបាន​ប្រកាស ក្រុមហ៊ុន Smart ទទួលបាន​ថវិកា​ចំនួន ២ ម៉ឺន​ដុល្លារ ដែលជា​ថវិកា​រៃអង្គាស​ពី​អតិថិជន​របស់ខ្លួន​ផង​និង​ក្រុមហ៊ុន​ក៏បាន​ដាក់បញ្ចូល​ថវិកា​ចំនួន ២ ម៉ឺន​ដុល្លារ​ផងដែរ​។   
 
​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​លំហូរ​នៃ​ការគាំទ្រ និង​សាមគ្គីភាព​ក្នុង​រយៈពេល​ប៉ុន្នា​ន​ថ្ងៃ​ចុងក្រោយ​នេះ​ពិតជា​គួរឱ្យ​ស្ញប់ស្ញែង​ណាស់​។ សាមគ្គីភាព​របស់​អតិថិជន​ជំរុញ​ឱ្យ​យើង​បន្តសកម្មភាព​សប្បុរស និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធានាថា​ថវិកា​ដែល​បាន​បរិច្ចាគ​ពី​អតិថិជន​របស់​យើង​នឹង​ទៅដល់​ជនរងគ្រោះ ដែល​កំពុង​ត្រូវការ​ជំនួយ​ទាំងអស់នេះ​បំផុត​»​។​
 



​លោក ថូ​ម៉ាស បាន​បន្ថែមទៀតថា​៖ «​ចាប់តាំងពី​ទឹកជំនន់​ផ្ដើម​ក្នុងប្រទេស​កម្ពុជា បុគ្គលិក​ក្រុមហ៊ុន Smart  បានធ្វើការ​យ៉ាងសកម្ម ហើយ​នៅពេល​ខ្លះ​ពួកគេ​ក៏​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ផងដែរ ដើម្បី​ធានា​ឲ្យ​បាន​ថា​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត និង​អ៊ី​ន​ធឺ​ណេ​ត​មិនត្រូវ​បាន​រំខាន​។   ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ  ដល់​ក្រុមការងារ​របស់​យើង ដែល​បាន​បំពេញការងារ​ហួស​ពី​ការរំពឹង ក្នុងពេល​វេលា​ដ៏​លំបាក​នេះ ដើម្បី​ផ្តល់នូវ​គុណភាព​បណ្តាញ ដែល​ចាំបាច់​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​អ្នករងគ្រោះ​ដោយសារ​ទឹកជំនន់ នាពេលនេះ​»​។​
 
​បើ​យោងតាម គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ បន្ត​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ទោះបី​កម្រិត​ទឹកបាន​ស្រក​ចុះទៅ​វិញ​នៅតាម​បណ្តា​ខេត្ត​ជិតខាង និង​នៅ​ទូទាំងប្រទេស​កម្ពុជា ក៏ដោយ​។ យ៉ាងហោចណាស់ ប្រជាពលរដ្ឋ ១៥ នាក់ ក្នុង​ខេត្តបន្ទាយមានជ័យ​ស្លាប់ ដោយសារ​គ្រោះទឹកជំនន់ ។ ហើយ ហេដ្ឋារចនាសម្ព័ន្ធ​រួមមាន ផ្ទះសំបែង មណ្ឌល​សុខភាព សាលារៀន និង​ផ្លូវថ្នល់ ត្រូវបាន​ខូចខាត​។​
 



​ឯកឧត្ដម គឹ​ង វ​ណ្ណះ អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា​៖ «​ភូមិ​ទាំង​៦ នៅក្នុង​ឃុំ​ថ្មពួក ព្រមទាំង​គ្រួសារ​ចំនួន ៤​ពាន់​គ្រួសារ បាន​រង​ប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​នេះ​។ មូលនិធិ​សង្គ្រោះ​ទឹកជំនន់​គឺជា​សកម្មភាព​ដែល​ល្អ​មួយ ហើយ​បានបង្ហាញ​នូវ​សារៈសំខាន់​នៅ​ការផ្សារភ្ជាប់​រវាង​ស្ថាប័នឯកជន​និង ស្ថាប័នរដ្ឋ ជាពិសេស​ក្នុង​គ្រាអាសន្ន​។ កញ្ចប់​អាហារ​ដែល​បាន​បរិច្ចាគ​ថ្ងៃនេះ បូក​បន្ថែម​ជាមួយនឹង​អំណោយ​របស់​ស្ថាប័ន​ផ្សេងទៀត​នឹង​ជួយ​កាត់បន្ថយ​ការពិបាក​របស់​ប្រជាជន​យើង​។  
 
​លោកស្រី ហួន សាលី ពលរ​ដ្ជ​រងគ្រោះ​ទឹកជំនន់​ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង​បាន​ថ្លែងថា​៖ «​កញ្ចប់​អាហារ​របស់​មូល​និ​ធី​គ្រោះទឹកជំនន់​របស់​ក្រុមហ៊ុន Smart គឺ​ពិតជា​បាន​ជួយ​គាត់ និង​គ្រប់​គ្រួសារ​ក្នុងពេល​លំបាក​នេះ​។ គាត់​ពិតជា​មាន​ភាព​ត្រេកអរ​ណាស់​សម្រាប់​ជំនួយការ​របស់​ក្រុមហ៊ុន​ស្មា​ត និង​អតិថិជន​របស់ខ្លួន ដោយសារតែ​ផ្ទះ​របស់គាត់​ត្រូវបាន​បំផ្លាញ​ដោយ​ទឹកជំនន់ ហើយ​គាត់​ត្រូវបាន​ជំលៀស​ទៅ​ទីកន្លែង​សុវត្ថិភាព​បណ្ដោះអាសន្ន​។​
 



​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​បំផុត​អំពី ក្រុមហ៊ុន Smart Axiata សូម​តាមដាន​ទំព័រ​ហ្វេ​ស              ប៊ុ​ករ​បស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com