កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ ក្រុម​អង់គ្លេស​ឈ្នះ​ទាំងបី ឯ Napoli ចាញ់ Alkmaar ដែល​កីឡាករ​១៣​នាក់​ឆ្លង COVID-19
23, Oct 2020 , 10:46 am        
រូបភាព
AZ Alkmaar ដែល​អវត្តមាន​កីឡាករ​សំខាន់ៗ​១៣​រូប ដោយសារ​ឆ្លង COVID-19 នៅតែ​អាច​យកឈ្នះ​ម្ចាស់ផ្ទះ Napoli ១-០ ក្នុងការ​ប្រកួត​ពានរ​ង្វាន់ Europa League ពូ​ល F នៅ​រាត្រី​ថ្ងៃទី​២២ ខែតុលា​។ ក្រុម​អង់គ្លេស Arsenal, Tottenham Hotspur និង Leicester City សុទ្ធតែ​រកបាន​៣​ពិន្ទុ​រៀងខ្លួន​ក្នុងជំនួប​បើកឆាក​។​



​កីឡាករ Dani de Wit ជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​ហូ​ឡង់​នៅ​កីឡដ្ឋាន San Paolo នៅ​នាទី​៥៧​។ នេះ​ជាការ​បង្ហាញខ្លួន​ដ៏​ល្អ​សម្រាប់​ក្រុម Alkmaar ក្នុង​ក្របខណ្ឌ​ទី​អឺរ៉ុប​រដូវ​កាល​នេះ ដោយ​អាច​យកឈ្នះ​ក្រុម​ខ្លាំង​របស់​អ៊ីតាលី សម្រាប់​ក្របខណ្ឌ​លំដាប់​ទី​២​អឺរ៉ុប​រដូវ​កាល​នេះ​។​
 
​ក្នុង​ពូ​ល F នេះដែរ Real Sociedad ក៏បាន​យកឈ្នះ​ក្រុម​ក្រូ​អាស៊ី Rijeka ១-០ ដែល​សម្រេច​ទី​ដោយ Jon Bautista នៅ​ចុង​ម៉ោង​។​
​ដោយឡែក​ក្រុម​របស់​អង់គ្លេស Arsenal, Tottenham Hotspur និង Leicester City សុទ្ធតែ​រកបាន​៣​ពិន្ទុ​រៀងខ្លួន​ក្នុងជំនួប​បើកឆាក​។ Arsenal បាន​វាយបក​យកឈ្នះ Rapid Wien ក្នុង​លទ្ធផល ២-១ តាមរយៈ​ការរក​គ្រាប់​របស់ David Luiz និង Pierre-Emerick Aubameyang មុន​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ក្រុម​ម្ចាស់ផ្ទះ Taxiarchis Fountas ក្នុងជំនួប​ពូ​ល B​។​
Spurs បាន​យកឈ្នះ LASK ដល់​ទៅ ៣-០ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល J ក្នុងនោះ​គ្រាប់​បាល់​ទាំង​៣ ធ្វើបាន​ដោយ Lucas Moura, Andres Andrade (​ចូល​ទី​ខ្លួនឯង​) និង Heung-Min Son​។ នៅក្នុង​ពូ​ល G វិញ Leicester ឈ្នះ Zorya ៣-០ ដោយ James Maddison, Harvey Barnes និង Kelechi Iheanacho ស៊ុត​ចូល​ទី​ម្នាក់​១​គ្រាប់​។​
 
​សម្រាប់​ក្រុម​កំពុង​ឡើង​ជើង AC Milan បាន​បន្ត​ជ័យជម្នះ​របស់គេ​ក្នុង​ក្របខណ្ឌ​អឺរ៉ុប ក្រោយ​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​នៅ Serie A​។ ក្រុម​អ៊ីតាលី បាន​យកឈ្នះ​ក្រុម​ស្កុ​តឡែ​ន Celtic ក្នុង​លទ្ធផល ៣-១ ក្នុង​វគ្គ​ជម្រុះ​ពូ​ល H ដោយ​៣​គ្រាប់​របស់ AC Milan ធ្វើបាន​ដោយ Rade Krunic Brahim Diaz និង Jens Petter Hauge ឯ​១​គ្រាប់​របស់ Celtic ស៊ុត​ដោយ Mohamed Elyounoussi​។​
 
​ខាងក្រោម​ជា​លទ្ធផល​ប្រកួត​បើក​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​ក្របខណ្ឌ Europa League រដូវ​កាល ២០២០-២១៖




 
 
 

Tag:
 Europa League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com